កែ​សម្ជស្សអ​ស់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​​នៅ​មិ​ន​ទាន់​​អស់​ចិត្ត ប្រុស ខួច ត្រៀម​​ហោះ​​ទៅ​​កែ​សម្ជស្ស​​ថ្មី

ជិតមួយឆ្នាំហើយដែលតារាសម្តែង ប្រុស ខួច បានទៅវះកាត់កែសម្ជស្សមុខមាត់ថ្មី ដោយពេលនេះមុខមាត់របស់លោក​បាន​ផ្លាស់ប្តូរស្ទើរតែមួយរយភាគរយ មើលទៅពិតជាស្រស់ស្អាតខ្លាំងមិនចាញ់តារាបរទេសនោះឡើយ។ ប៉ុន្តែមកទ​ល់​ពេល​នេះ លោកនៅតែមិនទាន់ពេញចិត្តនូវអ្វីដែលខ្លួនទទួលបាន ហើយថែមទាំងមានបំណង គ្រោងជួបគ្រូពេទ្យកែសម្ផស្សនៅ​ក្រៅ​ប្រទេស​ជាថ្មីបន្តទៀត ដើម្បីកែសម្ជស្សខ្លួនឱ្យកាន់តែស្រស់ស្អាតឡើង ។

ក្នុងចន្លោះពេលដែលតារាសម្តែង ប្រុស ខូច សម្រេចចិត្តចេញទៅកែសម្ជស្សនៅប្រទេសជិតខាងមុខ លោកបានផ្អាក​ការ​ងារ​​​សិល្បៈ​ចោលទាំងស្រុង ហើយដេកចាយលុយចាស់ដែលធ្លាប់រកបាននាពេលកន្លងមក ។ ប្រុស ខួច ធ្លាប់បាន​ទទួល​ស្គាល់​​ថា ការចំណាយលើការវះកាត់កែសម្ជស្សមុខមាត់ថ្មីរបស់ខ្លួនឱ្យដូចជាតារាបរទេសនោះ គឺត្រូវចំណាយ​អស់ប្រាក់​ខ្ទង់ម៉ឺន​​ដុល្លារឯណោះ តែលោកមិនស្តាយលុយទាំងនោះទេ ដោយសារលោកចង់បានមុខមាត់ថ្មីដែលស្អាតហើយប្លែក រឿង​លុយ​​កាក់អាចរកប្រាក់ពេលក្រោយទៀត បន្ទាប់ពីលោកមានមុខមាត់កាន់តែស្អាត ។

ថ្បីដ្បិតតែពេលនេះមុខមាត់ថ្មីរបស់ ប្រុស ខូច បានជាសះស្បើយនិងស្រស់ស្អាតក៏ពិតមែន តែប្រុស ខូច នៅតែមិនទាន់​ពេ​ញ​ចិត្តនូវអ្វីដែលខ្លួនទទួលបាននោះទេផ្ទុយទៅវិញលោកមានគម្រោងនឹងឡើងទៅក្រៅប្រទេសជាបន្តទៀត​ដើម្បីឱ្យ​​គ្រូ​​ពេ​ទ្យពិនិត្យមើល ដើម្បីកែត្រង់ចំណុចដែលខ្លួនចង់បាន ។

ទស្សនិកជនភាគច្រើនសុទ្ធតែនិយាយថា មុខមាត់ពីធម្មជាតិរបស់តារាសម្តែង ប្រុស ខួច ស្រស់ស្អាតជាងមុខមាត់វះកាត់ តែសម្រាប់លោក ខួច វិញ មិនគិតដូច្នេះទេ ហេតុដូច្នេះហើយទើបលោកខំប្រឹងរកលុយឱ្យបានច្រើន ដើម្បីទុកកែ​សម្ជស្ស​​ជា​​ថ្មីម្តងទៀត ដោយសារសង្ឃឹមថា លើកទី ២ នេះខ្លួននឹងទទួលបាននូវអ្វីដែលខ្លួនចង់បាន ។ រងចាំមើលទាំងអស់គ្នាថា តើមុខមាត់ថ្មីរបស់តារាសម្តែង ប្រុស ខួច នឹងផ្លាស់ប្តូរទៅជាបែបណាទៀត ៕