ក្រុមគ្រូពេទ្យនៅហ្គាហ្សា និយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ រួមទាំងអ្នកកាសែត ៥នាក់ និងច្រើននាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

សារព័ត៌មាន Reuters បានដកស្រង់សម្តីក្រុមគ្រូពេទ្យបានរាយការណ៍ថា មនុស្ស ៥នាក់បានស្លាប់ និង ២០នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងសង្កាត់ Zeitoun នៃទីក្រុង Gaza ។ ពួកគេបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលមនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក។
នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយ អ្នកកាសែត ៥នាក់ត្រូវបានសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារនៅជិតមន្ទីរពេទ្យ Al-Awda នៅ Nuseirat កណ្តាលហ្គាហ្សា។ អ្នកកាសែតគឺដែលធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍ Al-Quds Al-Youm ។
ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន និងអ្នកសារព័ត៌មានក្នុងស្រុកបាននិយាយថា រថយន្តនេះត្រូវបានសម្គាល់ថាជារថយន្តប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវបានប្រើប្រាស់ដោយអ្នកកាសែតដើម្បីរាយការណ៍ពីខាងក្នុងមន្ទីរពេទ្យ និងជំរុំ Nuseirat ។
កងទ័ពអ៊ីស្រាអែលបាននិយាយថា កម្លាំងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារលើយានជំនិះក្នុងលក្ខណៈគោលដៅ ដោយបន្ថែមសមាជិកនៃក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមស្ថិតនៅខាងក្នុង។
កាលពីថ្ងៃពុធ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas និងអ៊ីស្រាអែលបានធ្វើការស្តីបន្ទោសចំពោះការបរាជ័យរបស់ពួកគេក្នុងការបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយកាលពីថ្ងៃពុធថា ជនជាតិប៉ាឡេស្ទីនជាង ៤៥,៣៦១ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយោធារបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣៕




