អបអរសាទរ! កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួល​បានពា​ន​លំដាប់ ថ្នាក់​ពិភ​ព​លោ​ក​ពី International University Of Morality នៅអាមេរិក

អបអរសាទកំពូលតារាចម្រៀង ខេមរៈសិរីមន្ត ទទួលបានពានលំដាប់ថ្នាក់ពិភពលោកពី International University Of Morality នៅ Florida ទឹកដី អាមេរិក ។ នេះជាមោនភាពសម្រាប់កម្ពុជាយើង ។

ថ្លែងប្រាប់Karpit News នៅព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២៤ នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានប្រាប់ថា ថ្មីៗនេះ លោកបានទទួលពាន Top Star International ពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក International University Of Morality នៅ Florida ទឹកដីអាមេរិក ដែលកម្មវិធីនេះរៀបចំឡើងដោយស្ថាប័នអន្តរជាតិនៅប្រទេស ថៃ ។ ហើយការ​ទទួលបាន​ពានលំដាប់ថ្នាក់ពិភពលោកនេះ ក៏​ស្របពេលដែលបទ​ចម្រៀង Call Me Papa មានអ្នកទស្សនា​ជាង ២០០០លានដងជុំវិញពិភពលោក ។

ជាមួយនិងមោទក​ភាពនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញ​ក្តីរំភើប និងអរគុណទៅដល់មហាជន និងអ្នក​គាំទ្រ ​ដែលតែង​តែចូលរួម​គាំទ្ររាល់ស្នាដៃរ​បស់លោក និងធ្វើឱ្យលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ ។

គួរបញ្ជាក់ថា កំពូលតារាចម្រៀង ខេមរៈសិរីមន្ត បានឈរនៅលំដាប់កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជា​អស់​រយៈ​ពេលជាង 20 ឆ្នាំមកហើយ ។ បទចម្រៀងរបស់លោកតែងតែសណ្ដំលួងលោម នឹងនាំការសប្បាយដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ និងរាប់ពាន់បទធ្វើឲ្យប្រជាជនកម្ពុជាស្រឡាញ់ពេញចិត្តសមត្ថភាពរបស់លោក។

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺជាកូនកសិករក្រីក្រខេត្តកំពង់ចាម ។ លោកបានខិតខំប្រឹងប្រែងរហូតក្លាយខ្លួនទៅជាកំពូលតារាចម្រៀង និងក្លាយទៅជាសេដ្ឋីអចលនទ្រព្យ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។

លោកបានផលិតចម្រៀង ដើម្បីប្រកួតប្រជែងទៅក្នុងទីផ្សារអន្តរជាតិ រហូតទទួលបានពានជាតារាចម្រៀងលំដាប់ថ្នាក់អន្តរជាតិដូចពេលនេះ ស្របពេលបទ Call me papa ទទួលបានអ្នកទស្សនាជាង 2000 លានដងនៅក្នុងចំនួនអ្នកទស្សនាឆ្នាំចាស់បូកជាមួយនឹងឆ្នាំថ្មី ។

ថ្មីៗនេះផងដែរ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហើរនូវសូរសៀង បែបស្រុកស្រែមួយបទថ្មីទៀតដែលមានចំណងជើងថា « គេងលើភ្លើង » ដើម្បីអបអរ និងជាកាដូសម្រាប់អ្នកគាំទ្រមុនដាច់ឆ្នាំ ២០២៤ ។ ត្រឹមតែឈុតខ្លីប៉ុណ្ណោះបទចម្រៀងនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពុកម៉ែបងប្អូនទាំងអស់ ៕