បាត់មុខពីសិល្បៈយូរឆ្នាំតារាសម្តែងរូបសង្ហាព្រាននារី សុខ សាន់នី ស្រាប់តែបង្ហើបប្រាប់ពីគម្រោងរៀបការនៅក្នុងឆ្នាំ ២០២៥ខាងមុខ បន្ទាប់ពីមានវត្តមាននៅក្នុងភាពយន្តខ្នាតធំ « ព្រានស្នេហ៍ » របស់ផលិតតកម្មធំ២ ។
នេះជាលើកដំបូងហើយដែលតារាសម្តែងរូបសង្ហាកូនកាត់ចិន លោក សុខ សាន់នី បានបង្ហើបប្រាប់ពីគម្រោងរៀបការរបស់ខ្លួន ក្រោយតស៊ូយ៉ាងលំបាកនៅក្នុងវិថីសិល្បៈ តាំងពីធ្វើជាពិធីករ រហូតក្លាយទៅជាតារាសម្តែងល្បីដូចបច្ចុប្បន្ន ។
ថ្វីដ្បិតតែមិនបានបង្ហើបប្រាប់ពីពេលវេលាច្បាស់លាស់ក្នុងការរៀបចំជីវិតគូ តែតារាសម្តែង សុខ សាន់នី រំពឹងថាខ្លួននឹងមានដំណឹងក្នុងក្នុងឆ្នាំ ២០២៥ ។ តើនារីរូបណាដែលជាគូអនាគតរបស់តារាសម្តែងរូបសង្ហាកូនកាត់ចិនរូបនេះ កុំភ្លេចរងចាំមើលទាំងអស់គ្នា លោក សុខ សាន់នី ត្រៀមនឹងបង្ហាញមុខគូអនាគតរបស់ខ្លួនក្នុងពេលឆាប់ៗនេះហើយ ៕