សម្រាប់ព្រឹត្តិការណ៍បង្ហាញម៉ូដដ៏អស្ចារ្យនៅកណ្តាលទីក្រុងឆ្នាំនេះដែលមានឈ្មោះថា Phnom Penh Designer Week បានរៀបចំឡើងយ៉ាងធំដុំ និងមានអ្នកបង្ហាញម៉ូដខ្មែរ និងបរទេសជាច្រើនចូលរួមបង្ហាញម៉ូដចម្រុះជាច្រើន ។
ជារៀងរាល់ឆ្នាំ Phnom Penh Designers Week តែងតែរៀបចំពិធីបង្ហាញម៉ូដដែលមានលក្ខណៈធំជាងគេនៅក្នុងប្រទេស កម្ពុជា សម្រាប់ឆ្នាំនេះនៅក្នុងរដូវកាលថ្មីក្រោមប្រធានបទ « Fashion In A Changing World » បានបញ្ចប់ទៅយ៉ាងរលូនកាលពីពេលថ្មីៗនេះ ដោយមានអ្នករចនាម៉ូដល្បីៗជាច្រើនបានចូលរួមបញ្ចេញស្នាដៃនៅក្នុងរដូវកាលថ្មីនេះ ។
ម៉ូដសម្លៀកប្លែកៗទាំងនេះគឺបានប្រមូលម្តុំពីស្នាដៃអ្នករចនាម៉ូដចំនួន ៦ នាក់ល្បីឈ្មោះក្នុងប្រទេស កម្ពុជា ។ សម្រាប់រដូវកាលថ្មីនេះគឺចង់សំដៅទៅលើឥទ្ធិពលលើវប្បធម៌ និង សោភ័ណភាព នេះជាលើកទី២ហើយសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ ដែលបានធ្វើឡើងក្នុងគោលបំណងផ្តល់វេទិកាសម្រាប់អ្នករចនាម៉ូដបង្កើតអាជីវកម្មវផ្ទាល់ខ្លួន និង អភិវឌ្ឍន៍ទីផ្សារឱ្យរីកចម្រើនដែលមានស្រាប់របស់ពួកគាត់ ។
តោះទៅទស្សនាម៉ូដសម្លៀកបំពាក់ប្លែកៗពីសិល្បករ ខ្មែរ និងបរទេសសរុបជាង៦០នាក់ នៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំនេះពីកម្មវិធីPhnom Penh Designers Week ឆ្នាំ២០២៤ទាំងអស់គ្នា ៕