វ័យទើបតែ៣០ឆ្នាំផ្លាយសោះតារាសម្តែងរូបសង្ហា ប្រុសខួច មានការភ័យព្រួយបារម្ភលើជីវិតរបស់ខ្លួន រហូតពោលពាក្យថា « បើឱ្យខ្ញុំពឹងសិល្បៈ ច្បាស់ណាស់ថ្ងៃក្រោយខ្ញុំនឹងលើកដៃសុំជំនួយ » ។
ចាប់តាំងពីវះកាត់កែសម្ផស្សបានមុខមាត់ថ្មីមកតារាសម្តែងរូបសង្ហា ប្រុសខួច មានស្នាដៃសម្តែងតិចតួចណាស់ យូរៗទើបលោកទទួលថតរឿងមួយ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ នេះលោកមានស្នាដៃតែ ២ប៉ុណ្ណោះទាំងរឿងភាគនិងរឿងដុំ ។ ប្រុសខួច ថា មិនសូវបានថតរឿងច្រើនទេ ដោយសារលោករវល់និងការងាររកស៊ីច្រើនជាង ។
ជាមួយនិងការលេចមុខជាថ្មីនៅក្នុងរឿង « ប៉ាឆាបូជាព្រាយ » ដែលបានដាក់បញ្ចាំងនៅរោងភាពយន្តកាលពីបំណាច់ខែ វិច្ឆិកា កន្លងមកនេះ ប្រុសខួច ក៏បានបង្ហើបប្រាប់ពីការងាររកស៊ីថ្មីរបស់ខ្លួនផងដែរ ដោយលោកថា អាយុពាក់កណ្តាលហុកសិបឆ្នាំហើយ មិនអាចពឹងលើតែសិល្បៈបានទេ « បើឱ្យខ្ញុំពឹងសិល្បៈ ច្បាស់ណាស់ថ្ងៃក្រោយខ្ញុំនឹងលើកដៃសុំជំនួយ » ។
ប្រុសខួច ក៏មានបំណងនិងសាងជីវិតគ្រួសារក្នុងពេលឆាប់ៗខាងមុខនេះដែរ លោកបានសារភាពនៅចំពោះមុខមហាជននៅក្នុងរោងភាពយន្តថា លោកមានអ្នកជាទីស្រឡាញ់រួចហើយ រងចាំការងាររកស៊ីរបស់ខ្លួនជោគជ័យ នឹងគិតគូរឿងគ្រួសារមិនឱ្យចាញ់មិត្តភក្តិឡើយ ៕