ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៨ខែ វិច្ឆិកា ឆ្នាំ២០២៤នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្ម គោល បានរៀបចំបញ្ជូនជនសង័្សយចំនួន ០៥នាក់មក កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ ព័ន្ធករណី លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងមូល ដ្ឋាន។
ចំណាត់ការនេះបានធ្វើឡើង តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោយពីជនសង័្សយខាងលើបានធ្វើសកម្មភាពលួ-ចយកម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AB-3915 ០១គ្រឿង របស់ជនរងគ្រោះ ឈ្មោះ ហ៊ូ ក្រិត ភេទប្រុសអាយុ ៦១ឆ្នាំរស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ ខណៈជនរងគ្រោះទុកម៉ូតូនេះនៅទីវាលមួយកន្លែងក្នុងមូលដ្ឋាន។
កិច្ចប្រតិបត្តិការស្រាវជ្រាវដោយមាននគរបាលស្រុកថ្មគោល នគរបាលស្រុកបាណន់ នគរបាលការិយាល័យជំនាញព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន រួមជាមួយសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងទើបកិច្ចការនេះសម្រេចបានក្នុងនោះជនសង័្សយចំនួន០៥នាក់។
ចំពោះវត្ថុតាងម៉ូតូដែលជារបស់ជនរងគ្រោះបានធ្វើការប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយនិងវត្ថុតាង ពាក់ព័ន្ធផ្សេងទៀតបានបញ្ជូនមកអនុវត្តតាមផ្លូវច្បាប់៕