​ឯកឧត្តម​ ​ស​ ​សុខា​ ​ឧបត្ថម្ភម៉ូតូ១គ្រឿង ជូនដ​ល់យុវជនម្នាក់​ដែលបានបាត់ម៉ូតូ ក្នុងពិធីប្រគល់សញ្ញាបត្រ នៅកោះពេជ្រ

ឯកឧត្តម​ ​អភិ​សន្តិ​បណ្ឌិត​ ​ស​ ​សុខា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងមហាផ្ទៃ បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់យុវជន ហេង គឹមហុង ដែលបានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តម​ ​អភិ​សន្តិ​បណ្ឌិត​ ​ស​ ​សុខា​ ​បានជួបសំណេះសំណាលជាមួយយុវជន ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

យុវជន ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤៕