ស្នេហាខុសវ័យ ចាន់ ឡៃវលក្ខណ៍ និង ជលសារ កូនធម៌លោក យ៉ែម សំអូន កាន់តែផ្អែមល្ហែមត្រៀមមានដំណឹងល្អឆាប់ៗ ! 

ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហាខុសវ័យរវាង ចាន់ ឡៃវលក្ខណ៍ និង ជលសារ កូនធម៌លោក យ៉ែម សំអូន កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើង ខណៈមានដំណឹងថាអ្នកទាំងពីរត្រៀមមានដំណឹងល្អឆាប់ៗ បន្ទាប់ពីបានសន្សំលុយរួមគ្នាអស់មួយរយៈពេលធំ ។ 

ចាប់តាំងពីលោក ជលសារ ដែលត្រូវមហាជនស្គាល់ថាជាកូនប្រុសធម៌របស់លោក យ៉ែម សំអូន និងតារាចម្រៀង ចាន់ ឡៃវលក្ខណ៍ បានចាកចេញពីក្រុមចម្រៀងលោក យ៉ែម សំអូន មក បានធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែស្អិតរមួត មិនថាទៅចូលរួមកម្មវិធីតូចធំ និងតាមខេត្តក្រុងនានាតែងតែបណ្តើរគ្នាចូលរួមមិនដែលខាន ជាក់ស្តែងកញ្ញា ចាន់ ឡៃវលក្ខណ៍ បានសារភាពថា  ជលសារ តែងតែនៅក្បែរនាង ជូយសម្រាលបន្ទុកនាងបានច្រើនណាស់ ជូនមកច្រៀងផង ស្ពាយកាបូបផង កាន់ថង់ខោអាវផង ស្ពាយកាមេរ៉ាចាំថតផង …។ 

ថ្វីដ្បិតតែ កញ្ញា ចាន់ ឡៃវលក្ខណ៍ មានអាយុច្រើនជាងលោក ជលសារ ក៏ពិតមែន អ្នកទាំងពីរមិនខ្វល់ពីរឿងនេះទេ អ្វីដែលសំខាន់គឺក្តីស្រឡាញ់ ។  ទាំងលោក ជលសា ក៏ដូចជាតារាចម្រៀង ចាន់ ឡៃវលក្ខណ៍ តែងតែបង្ហាញនូវការព្រួយបារម្ភនិងការស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម រហូតថ្មីៗនេះមានព័ត៌មានថា អ្នកទាំងពីរត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗ ។ 

ចំពោះរឿងរៀបការ ទាំង ចាន់ ឡៃវលក្ខណ៍ ក៏ដូចជាលោក ជលសារ នៅពុំទាន់ចេញមុខបកស្រាយនៅឡើយទេ ដោយសារម្នាក់ៗរវល់ការងាររៀងៗខ្លួន ។ អ្នកគាំទ្រជាច្រើនចង់ឃើញតារាចម្រៀង ចាន់ ឡៃវលក្ខណ៍ គ្រងឈុតកូនក្រមុំក្នុងពេលឆាប់ៗ ៕