មង្គលការ សុភ័ក្រ្ត កុសុម៉ា សិល្បការិនីលេងឈុតសម្លៀកបំពាក់ស្រដៀងគ្នាមើលទៅស្អាតប្លែកគួរឱ្យចាប់អារម្មណ៍ ! 

មង្គលការរបស់តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាលពីម្សិលមិញរង្គើរអស់ពិភពសិល្បៈ ជាពិសេសសិល្បការិនីជាច្រើនបានប្រជែងគ្នាជាមួយម៉ូដសម្លៀកបំពាក់ស្អាតប្លែកគួរឱ្យចាប់អារម្មណ៍ ។

សុភ័ក្រ្ត កុសុម៉ា បានរៀបចំកម្មវិធីមង្គលការខ្លួនយ៉ាងធំដុំ និងខុសប្លែកពីសិល្បការិនីផ្សេងៗ ដោយមានកម្មវិធីពិសេសៗជាច្រើន ធ្វើឱ្យអ្នកចូលរួមភ្ញាក់ផ្អើលគ្រប់ៗគ្នា ។ 

ក្រឡេកមកមើលអ្នកចូលរួមវិញ ក៏មិនធម្មតាដែរ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់ប្លែកៗពីគ្នា តែសម្រាប់សិល្បការិនីខ្លួន បានលេងឈុតសម្លៀកបំពាក់ពណ៌ និងម៉ូដដៃអាវស្រដៀងគ្នា ផ្ទុះការចាប់អារម្មណ៍ខ្លាំង ដូចជា តារាចម្រៀងស្រី ឱក សុគន្ធ កញ្ញា និង មាន សូនីតាជាដើម …។

តោះមកទស្សនាឈុតសម្លៀកបំពាក់ស្អាតៗដ៏គួរឱ្យចាប់អារម្មណ៍របស់សិល្បការិនីជាច្រើនរូប ក្នុងថ្ងៃមកង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា ទាំងអស់គ្នា ៕