ករណីវិវាទដីធ្លីរវាងឈ្មោះ វួន វុទ្ធី ជាមួយពលរដ្ឋ១៦គ្រួសារ ក្នុងនោះក៏មាន ឈ្មោះ កែម ធី, ណៃ ស្រីអូន និង ឆេង ហ៊ុន ផងដែរស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងហើយ ដោយមានការស្ម័គ្រចិត្តទាំងសងខាង។
តំណាងពលរដ្ឋ និងយុវជន ៣នាក់ ដែលជាកូនៗរបស់លោកកែម ធី និងអ្នកស្រីណៃ ស្រីអូន បានចេញឃ្លីបគោរពអរគុណសម្តេចវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអន្តរាគមន៍ និងចាត់បញ្ជូនក្រុមការងារចុះមកដោះស្រាយបញ្ចប់ករណីវិវាទនេះដោយរលូន ហើយឪពុកម្តាយរបស់ពួកគេបានមករស់នៅជុំគ្រួសារវិញ។
តំណាងភាគីទាំងសងខាង ឯកឧត្តម ប៉ាន់ែខម ប៊ុនថន នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណដល់សម្តេចបវរធិបតី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីបញ្ចប់វិវាទនេះក្នុងរយៈពេលដ៏ខ្លី ដោយចំណាយពេលត្រឹមតែជាង ១ម៉ោងប៉ុណ្ណោះ ដែលបានបញ្ចប់វិវាទជាង ១៩ឆ្នាំនេះ ដោយក្តីរីករាយទាំងអស់គ្នា។
តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី អរគុណដល់ឯកឧត្តម ប៉ាន់ែខម ប៊ុនថន អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងភាគីវិវាទទាំងសងខាង ដែលបានសហការចូលរួមដោះស្រាយបញ្ហាទំនាស់ដីធ្លីរុំារ៉ៃមួយនេះ រហូតឈានដល់ការបញ្ចប់ជម្លោះជាស្ថាពរ ដោយស្ម័គ្រចិត្តស្របតាមស្មារតីឈ្នះឈ្នះ ៕