សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយអ្នកឧកញ៉ាមហាសេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី លើការផលិតជីធម្មជាតិលក់ឱ្យកសិករខ្មែរ ក្នុងតម្លៃទាបជាងជីដែលនាំចូលពីប្រទេសជិតខាង។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖ “នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតីបានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលេីវិស័យផលិតជីសរីរាង្គ(ជីធម្មជាតិ) ដេីម្បីលក់ចែកជូនប្រជាកសិករយេីងក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិអោយកាន់តែច្រើនបន្ថែមទៀត។ ក្រោយពីបានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាទីរួចមក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចធិបតីឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុត ស្ទើរតែគ្រប់ពាក្យទាំងអស់សម្តេចគិតគូរតែពីផលប្រយោជន៍ជាតិ និងប្រជាជន”។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់កិត្តិយសនាឱកាសនេះនិងសន្យាខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដេីម្បីអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេច ដេីម្បីបានចូលរួមចំណែកបម្រេីជាតិប្រជាជន លេីវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិនេះ៕