មិនទាន់ឡើងឆាកប្រកួតផ្លូវការផង ប្រាសាទ ដាវីន ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីគណកម្មការ Miss Universe !

អ្នកនាង ប្រាសាទ ដាវីន កាន់តែទទួលបានការចាប់អារម្មណ៍ពីគណកម្មការ Miss Universe បន្ទាប់ពីបានបង្ហាញសកម្មភាព២ថ្ងៃជាប់គ្នាមកនេះនៅលើទឹកដី ម៉ិកស៊ិកកូ ។ រហូតធ្វើឱ្យមហាជនជាច្រើនមានក្តីរំពឹងខ្ពស់លើ ប្រាសាទ ដាវីន ថា អាចនឹងនាំ Top ល្អណាមួយមកកាន់ប្រទេសក្នុងឆ្នាំនេះ ។ 

នេះជាថ្ងៃទី ២ ហើយដែល ប្រាសាទ ដាវីន បានបង្ហាញមុខនៅក្នុងកម្មវិធីផ្សេងទៅតាមការកំណត់របស់អ្នករៀបចំ Miss Universe នៅទឹកដី ម៉ិកស៊ិកកូ ។ មើលទៅអ្នកនាង ប្រាសាទ ដាវីន ពិតជាស្រស់ស្អាត និងមានការជឿជាក់ខ្លាំងលើសមត្ថភាពខ្លួន ជាក់ស្តែងតាមរយៈការបង្ហោះរូបភាព និងសកម្មភាពរបស់នាងទៅកាន់មហាជនទូទាំងប្រទេស គឺបង្ហាញឱ្យឃើញថា ប្រាសាទ ដាវីន ពិតជាខ្លាំង និងមានអ្នកស្រឡាញ់គាំទ្រច្រើន ។ 

អ្វីដេលពិសេសនោះ គឺបន្ទាប់ពីឃើញសកម្មភាពរបស់ ប្រាសាទ ដាវីន បែបនេះ ធ្វើឱ្យអ្នករៀបចំ ក៏ដូចជាគណកម្មការនៅទីនោះ ស្រឡាញ់ពេញចិត្តនូវចរិត និងអាកប្បកិរិយារបស់នាងខ្លាំងណាស់ ថ្វីដ្បិតតែនាងជាបេក្ខភាពបវរកញ្ញា ដែលមានស្វាមី និងមានកូនម្នាក់រួចហើយក្តី តែនាងពោរពេញដោយសមត្ថភាព ។ 

អ្នកនាង ប្រាសាទ ដាវីន ត្រូវបានអ្នកគាំទ្រ កម្ពុជា រំពឹងថា អាចនឹងចូល Top សំខាន់ណាមួយ ពីការប្រកួត Miss Universe នៅលើទឹកដី ម៉ិកស៊ិកកូ ក្នុងឆ្នាំនេះ ៕