កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន Qin Gang បាននិយាយថា តំបន់ទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ដូច្នេះវាគឺជារឿងត្រឹមត្រូវ ដែលចិនត្រូវរក្សាអធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពី CNA។
“ថ្មីៗនេះ មានវោហាសាស្ត្រមិនទំនងទាល់តែសោះ ដែលចោទប្រកាន់ចិនថា បង្កើតស្ថានភាពដដែល រំខានដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ តក្កវិជ្ជាគឺមិនទំនងទាល់តែសោះ ហើយការសន្និដ្ឋានបែបនេះគឺប្រកបដោយគ្រោះថ្នាក់បំផុត”។ នេះបើតាមសម្ដីលោក Qin បាននិយាយ។
លោកបានបន្ថែមទៀតថា មនុស្សដែលមានសច្ចធម៌គឺមើលដឹងថា បញ្ហាដែលកើតមានសព្វថ្ងៃគឺមិនមែនកើតចេញពីចិនឡើយ ប៉ុន្តែគឺអ្នកដែលលូកដៃក្នុងបញ្ហាកោះតៃវ៉ាន់ ហើយអ្នកទាំងនោះគង់តែឆេះខ្លួនឯង បើនៅតែប្រលែងជាមួយភ្លើងបែបនេះ។
ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដែលជាការទាមទារដែលរដ្ឋាភិបាលក្រុងតៃប៉ិច្រានចោលយ៉ាងដាច់អហង្ការ ហើយតែងតែថ្កោលទោសចំពោះកិច្ចប្រជុំកម្រិតខ្ពស់រវាងមេដឹកនាំតៃវ៉ាន់ និងមន្ត្រីបរទេស៕