ជាមួយនិងការហាត់សមដើម្បីដង្ហែព្រះមហាក្សត្រនាសម័យអង្គរ អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងសម្តែងជាតួអង្គព្រះនាង ឥន្រ្ទទេវី រួមជាមួយតារាចម្រៀងលោក ខេមរៈ សិរីមន្ត សម្តែងជាតួអង្គព្រះបាទជ័យវរ័្មនទី ៧ ។
ព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » លើកទី ២ នឹងរៀបចំឡើងនៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៤ ដោយមានសិល្បករសិល្បការិនីជាង ៥០០ នាក់ចូលរួមដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលត្រូវជាប្រធានសមាគមសិល្បករ ខ្មែរ នឹងចូលរួមសម្តែងជាតួអង្គព្រះនាង ឥន្រ្ទទេវី ជាក់ស្តែងតាមរយៈរូបភាពខាងលើនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានយកចិត្តទុកដាក់ខ្លាំងក្នុងការហាត់នូវតួអង្គរបស់ខ្លួន ជាពិសេសទឹកមុខ និងរូបរាងរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជាសក្តិសមជាមួយតួអង្គព្រះនាង ឥន្រ្ទទេវី នេះខ្លាំងណាស់ ។
មហាជនជាច្រើននៅពេលឃើញសកម្មភាពទាំងនោះ ម្នាក់ៗមានចម្ងល់ជាខ្លាំងថា តើហេតុអ្វីបានជាអ្នកឧកញ៉ា ម៉ៅ ចំណាន សម្តែងជាតួអង្គព្រះនាង ឥន្រ្ទទេវី បែបនេះ ? ក្រៅពីបង្ហាញនូវក្បួនដង្ហែដ៏ធំរួមជាមួយសិល្បករសិល្បការិនីជាង ៥០០នាក់ ក៏នឹងមានកម្មវិធីជាច្រើនទៀតដើម្បីបង្ហាញមហាជន ។
ទន្ទឹងនិងការត្រៀមខ្លួនសម្តែងជាព្រះនាងឥន្រ្ទទេវីរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ក្រឡេកមកមើលដៃគូរបស់លោកជំទាវវិញ គឺសម្តែងដោយលោក ខេមរៈ សិរីមន្ត ដោយលោកសម្តែងជាតួអង្គព្រះបាទជ័យវរ័្មនទី ៧ ។
ព្រឹត្តិការណ៍ « ស្នាមញញឹមនៃនៃកម្ពុជា » លើកទី ២ នេះត្រូវបានរំពឹងថា នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាច្រើនឱ្យមកប្រទេស កម្ពុជា ជាពិសេសទឹកដី អង្គរ នៃខេត្ត សៀមរាប ៕