រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសថានឹងផ្ដល់ជំនួយយោធាបន្ថែមប្រមាណ ៣២៥លានដុល្លារ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី រាប់បញ្ចូលទាំងគ្រាប់មីស៊ីលជំនាន់ចុងក្រោយ និងមីនប្រឆាំងរថក្រោះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា នេះគឺជាការផ្ដល់ជំនួយលើកទី ៣៦ សម្រាប់ប្រទេសអ៊ុយក្រែន តាំងពីរុស្ស៊ីបើកការវាយប្រហារកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២ ខណៈជំនួយយោធាពីអាមេរិកទៅអ៊ុយក្រែន កើនលើស ៣៥,៤ពាន់លានដុល្លារហើយ។
កញ្ចប់នេះនឹងត្រូវបានផ្តល់មូលនិធិដោយប្រើប្រាស់ Presidential Drawdown Authority, ឬ PDA ដែលអនុញ្ញាតឱ្យប្រធានាធិបតីផ្ទេរសេវាកម្មពីភាគហ៊ុនអាមេរិក ដោយគ្មានការយល់ព្រមពីសភាក្នុងអំឡុងពេលមានអាសន្ន។
សូមជម្រាបដែរថា កញ្ចប់ជំនួយយោធានោះគឺមានដូចជា គ្រាប់មីស៊ីលពិសេស HIMARS គ្រាប់កាំភ្លើង កាំជ្រួចបាញ់ដោយបំពង់, ឧបករណ៍តាមដានដោយអុបទិក, កាំជ្រួចនាំផ្លូវ (TOW); មីនប្រឆាំងរថក្រោះ; ឧបករណ៍សន្តិសុខកំពង់ផែ និងគ្រាប់រំសេវអាវុធធុនតូចជាង ៩លានគ្រាប់៕