ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណ នៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ ត្រូវប្រកាន់យកក្រមសីលធម៌បំរើសេវាជូនពលរដ្ឋឲ្យបានល្អ ខណៈដែលពលរដ្ឋផ្តល់ងារជាកងទ័ពអាវស។
សម្តេចតេជោថ្លែងថា៖ «បើទទួលងារជាកងទ័ពអាវសរួចហើយ ដូច្នេះខ្ញុំស្នើឲ្យបន្តការខិតខំពង្រឹងសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ រួមទាំងបង្កើនសមត្ថភាពលើផ្នែកបច្ចេកទេស ដែលចំណុចទាំងពីរនេះត្រូវដើរទន្ទឹមគ្នា»។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា បច្ចេកទេសវាអត់ប្រយោជន៍ទេ ប្រសិនបើគ្មានក្រមសីលធម៌គ្រប់គ្រងបច្ចេកទេស។ ខ្វះអ្វីអ្នកបច្ចេកទេសលើពិភពលោក ប៉ុន្តែបើខ្វះសីលធម៌ បែរជាយកបច្ចេកទេសទៅផ្សំគ្រឿងញៀន ខ្លះបច្ចេកទេសដែលខ្លួនមាន យកទៅធ្វើអាវុធនុយក្លេអ៊ែរប្រល័យលោក៕