ខូចចិត្តទៀតហើយ ! ណា សាឌី ពោលពាក្យថា « បើផ្លូវចាស់ដើរហត់ហើយ រៀនបង្កើតឱកាសនិងបង្កើតផ្លូវថ្មីឱ្យខ្លួនឯង » 

ទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍បន្ទាប់ពីឃើញតារាសាច់សខ្ចី និងរាងតូចច្រឡូន កញ្ញា ណា សាឌី ពោលពាក្យចម្លែកៗ រួមជាមួយបង្ហោះរូបភាពយ៉ាងសិចស៊ីនៅជិតមាត់សមុទ្រ ។ 

កញ្ញា ណា សាឌី បាននិយាយថា « បើសិនផ្លូវចាស់ដើរហត់ហើយ លែងទៅមុខហើយ រៀនបង្កើតឱកាស បង្កើតផ្លូវឱ្យខ្លួនឯងថ្មីទៅ កុំរស់នៅជាមួយការគិតច្រើន ជីវិតអ្នកអត់ទៅមុខទេ ! » ។ 

សារដ៏ចាក់ដោតរបស់កញ្ញា ណា សាឌី បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ ហើយម្នាក់ៗគិតថា នាងច្បាស់ជាខូចចិត្តរឿងស្នេហាទៀតហើយ ទើបហ៊ានពោលពាក្យបែបនេះ ។

កញ្ញា ណា សាឌី ធ្លាប់ខូចចិត្តរឿងស្នេហាមិនសមបំណងច្រើនលើកមកហើយ គ្រាន់តែនាងព្យាយាមលាក់បាំង និងធ្វើជាស្រ្តីដែលរឹងមាំ ។ 

ច្រើនឆ្នាំនៅក្នុងសិល្បៈ ណា សាឌី នៅតែជាពិធីការិនីលេចធ្លោមួយរូបដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ កន្លងមកនាងធ្លាប់ជួបរឿងអាស្រូវជាច្រើន រហូតធ្វើឱ្យនាងខ្លាចរអារចំពោះរឿងរៀបការ តែទោះជាយ៉ាងណា នាងនៅតែរំពឹងថា អាចនឹងរកដៃគូល្អម្នាក់ដើម្បីរៀបការសាង គ្រួសារនៅថ្ងៃអនាគត ដូចជាមិត្តភក្តិមួយចំនួនដែរ ៕