អាណិតណាស់តារាសម្តែងដែលរស់នៅជាមួយជំងឺមហារីកសុដន់ជាង២ឆ្នាំ អេង វ៉ាណង ជួបគ្រោះថ្នាក់ឈឺដល់ថ្នាក់នេះហើយនៅប្រឹងដើម្បីវប្បធម៌ ! 

ព្រោះតែក្តីស្រឡាញ់និងចង់ចូលរួមលើកស្ទួយវប្បធម៌ខ្មែរ តារាសម្តែងដែលរស់នៅជាមួយមហារីកសុដន់ជាង២ឆ្នាំ អេង វ៉ាណង មិនបានខ្វល់ពីខ្លួនឯងឡើយបើទោះបីជានាងមានឈ្មោះថ្នាក់ឈឺជើងក្តី នាងនៅតែប្រឹងប្រែងចូលរួមហាត់សមដើម្បីចូលរររួមក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » រួមជាមួយមិត្តសិល្បករជាច្រើននាក់ ។

មហាជនបានស្គាល់ហើយថា តារាសម្តែង អេង វ៉ាណង បានរស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ ដោយបានបាញ់គីមីចំនួន ៨ ដងដើម្បីព្យាបាលជំងឺ ពេលនេះតារាសម្តែងស្រីរូបនេះបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ ដោយនាងទទួចសុំការងារពីបណ្តាផលិតករក្នុងនិងក្រៅស្រុកធ្វើការងារ ដើម្បីទទួលបានប្រាក់ចំណូលខ្លះចិញ្ចឹមខ្លួន និងកូនទាំង ៣ នាក់ ។ថ្វីដ្បិតតែរស់នៅជាស្រ្តីមេម៉ាយមានកូន ៣ នាក់ក្នុងបន្ទុកមិនមែនជារឿងងាយស្រួលក្តី ប៉ុន្តែតារាសម្តែង អេង វ៉ាណង មិនដែលត្អូញត្អែរក្នុងជីវិត ទោះបីជាត្រូវគេមើលងាយមើលថោក នាងបានតស៊ូរហូតកូនទាំង ៣ បានធំធាត់ និងបានចូលសាលារៀនត្រឹមត្រូវ ។ 

ដោយឡែកជួបជាមួយតារាសម្តែង អេង វ៉ាណង កាលពីថ្ងៃទី ២០​ ខែ តុលា នៅក្នុងកម្មវិធីហាត់សម សម្រាប់ព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » យើងចាប់អារម្មណ៍ឃើញថា អេង វ៉ាណង ហាក់បីដូចជាមានបញ្ហាជើង សូម្បីតែពេលហាត់សម នាងដើរស្ទើរតែមិនត្រង់ផ្លូវ ។ 

អេង វ៉ាណង បានប្រាប់ថា នាងបានជួបគ្រោះថ្នាក់ដោយចៃដន្យ ជើងរបស់នាងនៅឈឺ មិនទាន់ដើរបានដូចដើមទេ ប៉ុន្តែរឿងនេះមិនជាបញ្ហាសម្រាប់នាងឡើយ នាងត្រូវតែចូលរួមហាត់សមជាមួយសិល្បករយើងដើម្បីត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ « ស្នាមញញឹមនៃកម្ពុជា » ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ។ 

តារាសម្តែង អេង វ៉ាណង នៅតែទទួលសុំឱ្យផលិតករហៅនាងថតភាពយន្តឱ្យបានច្រើន ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមកូនៗទាំង៣ នាក់ ។ ចំពោះសុខភាពរបស់នាងពេលនេះគឺបានល្អប្រសើរច្រើន ហើយនាងក៏បានជាសះស្បើយពីជំងឺមហារីកសុដន់ផងដែរ ៕