ខណៈពេលដែលបង្ហោះរូបភាពស្អាតៗ សប្បាយៗជាមួយគូដណ្តឹងចែកជូនមិត្តភក្តិក៏ដូចជាអ្នកគាំទ្រទស្សនា ស្រាប់តែ សុភ័ក្រ្ត កុសុម៉ា ក្តៅចិត្តចេវពេលឃើញ ពិធីករ តាប៊ុយ ដែលជាមិត្តស្និទ្ធស្នាល ផ្លែផ្កា ដៀមដាមចង់មើលងាយគូដណ្តឹងជាទីស្រឡាញ់របស់ខ្លួន ។
តាប៊ុយ បានស៊ែររូបភាព សុភ័ក្រ្ត កុសុម៉ា ក្នុងថ្ងៃថតរូប Pre Wedding របស់នាង រួមជាមួយសារដ៏ចាក់ដោតថា « តាមពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់ តែខាងកូនក្រមុំថែមលុយការប្តី » ។
ពាក្យសម្តីមួយឃ្លាខាងលើនេះបានធ្វើឱ្យ សុភ័ក្រ្ត កុសុម៉ា ក្តៅចិត្ត តាប៊ុយ ជាខ្លាំង រហូតឆ្លើយតបទៅ តាប៊ុយ យ៉ាងឆ្ងាញ់ថា « ឯងលេងយូៗទៅដូចជាមិនឱ្យតម្លៃខ្ញុំទាំងពីរនាក់សោះ សំណេរនេះសរសេរមកគឺអ្នកមិនដឹង គេប្រាកដជាមិនមើលងាយទៅគូដណ្តឹងខ្ញុំហើយ មួយទៀតគេបន្ទាបតម្លៃខ្ញុំជាស្រ្តី » ។
បន្ទាប់ពីឃើញសារឆ្លើយឆ្លងដ៏ក្តៅគគុកនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងនូវការមិនពេញចិត្តលើពិធីករ តាប៊ុយ ។
គួរបញ្ជាក់ផងដែរថា សុភ័ក្រ្ត កុសុម៉ា ត្រៀមនឹងដឹកដៃគូដណ្តឹងរបស់ខ្លួនចូលរោងការនៅថ្ងៃទី ០៤ ខែ វិច្ឆិកា ខាងមុខនេះដោយត្រៀមអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ មង្គលការរបស់ សុភ័ក្រ្ត កុសុម៉ា ត្រូវបានគេរំពឹងថា នឹងផ្ទុះកក្រើកអស់វិស័យសិល្បៈ ពីព្រោះនាងគឺជាតារាល្បីឈ្មោះមួយរូបដែលមានអ្នកស្រឡាញ់និងចូលចិត្តច្រើន ជាពិសេសអនាគតស្វាមីរបស់នាង គឺត្រៀម Surprise កាដូជាច្រើនសម្រាប់នាងក្នុងថ្ងៃពិសេស ជាក់ស្តែងគ្រាន់តែ ក្រវិល និងចិញ្ចៀនពេជ្ររបស់នាង មានតម្លៃជាង ១០ ម៉ឺនដុល្លារទៅហើយ ៕