កប់សារី ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ សុភ័ក្រ្ត កុសុម៉ា មានតម្លៃជាង ១០ ម៉ឺនដុល្លារ ! 

ត្រឹមតែ ចិញ្ចៀនពេជ្រ និង ក្រវិល របស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា ដែលទទួលពិអនាគតស្វាមីរបស់នាង មានតម្លៃរហូតដល់ទៅជា ១០ ម៉ឺនដុល្លារ នេះមិនគិតទៅលើថ្លៃបណ្ណការ ឬ ថ្លៃរៀបចំផ្សេងៗ ឡើយ ។ 

មង្គលការរបស់តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា ត្រូវបានប៉ាន់ប្រមាណថា ជាមង្គលការដ៏ធំនិងកក្រើកពិភពសិល្បៈក្នុងឆ្នាំ ២០២៤ នេះ ដោយសារនាងត្រៀមរៀបចំកម្មវិធីពិសេសៗជាច្រើន ជាក់ស្តែងនាងត្រៀមអញ្ជើញអ្នកចូលរួមជិត ១០០ តុ ចំនួន២អគារជាប់គ្នានៅក្នុងអគារ OCIC ជ្រោយចង្វារ ។ 

អ្វីដែលកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ទៅលើ សុភ័ក្រ្ត កុសុម៉ា នៅក្នុងពេលនេះ គឺនាងបានបញ្ចេញរូបភាព Pre Wedding ដ៏ស្រស់ស្អាតជាបន្តបន្ទាប់ដើម្បីឱ្យទស្សនិកជនបានឃើញ ។ ក្នុងនោះដែរ ចិញ្ចៀនពេជ្រ ព្រមទាំងក្រវិលពេជ្រ របស់ សុភ័ក្រ្ត កុសុម៉ា ដែលពាក់នោះ ត្រូវបានគេដឹងថា មានតម្លៃរហូតដល់ទៅជាង ១០ ម៉ឺនដុល្លារ ដែលជាកាដូអនាគតស្វាមីជូនដល់រូបនាងទុកជាអនុស្សាវរីយ៍ ។ 

ត្រឹមតែ ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ មានតម្លៃជាង ១០ ម៉ឺនដុល្លារ ទៅហើយ ចុះបណ្ណាការ សុភ័ក្រ្ត កុសុម៉ា វិញ តើមានចំនួនប៉ុន្មានដែរ ? នេះជាសំណួរមួយដែលទស្សនិកជនជាច្រើនចង់ដឹង ។ 

ចំពោះរឿងនេះ សុភ័ក្រ្ត កុសុម៉ា សុំលាក់ទុកសិន ពីព្រោះជារឿងឯកជន ។ អ្វីដែលនាងរំពឹងនៅក្នុងពេលនេះគឺសាងគ្រួសារតូចមួយ និងប្រឹងប្រែងរកលុយដើម្បីសាងសុភមង្គលជាមួយមនុស្សដែលខ្លួន ស្រឡាញ់ ៕