ទៅ អាមេរិក ជើងនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានបទពិសោធន៍ថ្មីមិនធ្លាប់មានក្រោយចូល Studio ថតសម្លេងលំដាប់ហូលីវូដ ! 

ពិតជាកិត្តិយសណាស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានទៅ អាមេរិក ជើងនេះមិនខាតឡើយ ដោយលោកបានទៅទស្សនិកិច្ចក្នុង Studio ថតសម្លេងលំដាប់ ហូលីវូដ នៅ សហរដ្ឋអាមេរិក ។ 

កន្លងមកកម្រនឹងមានតារាចម្រៀង ខ្មែរ រូបណាបានចូលទៅទស្សនកិច្ចនៅក្នុង Studio ថតសម្លេងលំដាប់ ហូលីវូដ ណាស់ ទើបតែថ្មីៗនេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត មានកិត្តិយសត្រូវបានអញ្ជើញចូលរួមទស្សនា ។ តាមរយៈវិដេអូក៏ដូចជាសំណេររបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលបានរៀបរាប់កាលពីពេលថ្មីៗនេះនេះលោកបានបញ្ជាក់ប្រាប់ថា « មានកិត្តិយសណាស់ Cambodia day បាននាំខ្ញុំបាទ និងក្រុមការងារទៅទស្សនកិច្ចក្នុង Studio ថតសម្លេងលំដាប់ ហូលីវូដ នៅ សហរដ្ឋអាមេរិក » ។ 

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានចាត់ទុកថា ការចូលរួមទស្សនកិច្ចនៅក្នុង Studio ថតសម្លេងលំដាប់ហូលីវូដនេះ គឺពិតជាល្អណាស់ លោកទទួលបានបទពិសោធន៍ថ្មីៗជាច្រើន ក្នុងនាមជាតារាចម្រៀង ខ្មែរ មួយរូប នឹងខំប្រឹងធ្វើយ៉ាងណាឱ្យវិស័យចម្រៀងនៅក្នុងប្រទេស កម្ពុជា កាន់តែរីកចម្រើន ៕