លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការ រៀបចំព្រឹត្តិការណ៍ប្រណាំងទូក បានដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេស ប្រណាំងទូក ដែលប្រារព្ធធ្វើឡើង នៅមន្ទីរអប់រំខេត្តកណ្តាល នាថ្ងៃទី២នៃព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅ
បានបញ្ជាក់ច្បាស់ថា៖ប្រសិនបើទូកណា មិនគោរពបទបញ្ជាផ្ទៃក្នុង និងត្រូវចាញ់ជាស្វយ័ប្រវត្តិ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា៖ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា៖ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៦៦ទូក ក្នុងនោះ៖
ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។
ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់។