ទន្ទឹមនិងការផ្ទុះរឿងមិនល្អជាមួយអ្នកសិល្បៈដូចគ្នា ស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានពោលពាក្យយ៉ាងចម្លែកទៅកាន់អ្នកគាំទ្រខ្លួនថា « ហាមលង់ស្រឡាញ់ » ។ ពាក្យមួយនេះហាក់បីដូចជាចង់បង្ហាញថា នាងមានម្ចាស់ចិត្ត ម្ចាស់បេះដូងរូចហើយ ។
មួយរយៈពេលចុងក្រោយនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ហាក់មានយីអ៊ុនមិនសូវល្អប៉ុន្មានទេ ដោយសារតែមានរឿងរ៉ាវជាច្រើនកើតឡើងចំពោះនាង ទាំងរឿងរ៉ាវពាក្យសម្តីជាមួយមិត្តិភក្តិក្នុងសិល្បៈ ជាពិសេស តាំងពី ស្ថាប័ន Miss Grand Cambodia និង ស្ថាប័ន Miss Grand International មានបញ្ហាជាមួយគ្នាមក នាងហាក់បីដូចជាទទួលរងសម្ពាធធ្ងន់ធ្ងរពីអ្នកគាំទ្រនៅក្នុងប្រទេស កម្ពុជា និង ប្រទេស ថៃ ធ្វើឱ្យនាងក្រពុលមុខជាខ្លាំង ។
ថ្វីដ្បិតតែមានបញ្ហាបែបនេះក្តី ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនខ្វល់អ្វីទាំងអស់ នាងតែងតែបង្ហោះនូវរូបភាពស្អាតៗជាច្រើនឱ្យអ្នកគាំទ្រមើល ជាក់ស្តែថ្មីៗនេះនាងបង្ហោះរូបភាពដ៏សាមញ្ញា រួមជាមួយសារដ៏ចាក់ដោតថា « លង់អីលង់បាន តែហាមស្រឡាញ់តីតីណា ប្រាប់ឱ្យហើយ » ។
គ្រាន់តែឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី និយាយបែបនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ច្បាស់ជាមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុនេះហើយ ទើបពោលពាក្យបែបនេះ ។
ទោះជាយ៉ាងនេះក្តី ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅពុំទាន់ឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឡើយទេ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នា ថា តើបុរសរូបណាដែលត្រូវបាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ជ្រើសរើស និងព្រមផ្តល់ក្តីស្រឡាញ់ទៅដល់រូបគេ ?៕