ជ្រះថ្លាណាស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទៅថ្វាយបង្គំព្រះតេជ​គុណ លាង ពៅ និងរាប់បា​ត្រជាមួយភរិយាយ៉ាងមានក្តីសុខបំផុត

កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា លោក ខេមរៈ សិរីមន្ត តែងតែលេចមុខគ្រប់ទម្រង់ មិនថាវិស័យចម្រៀង សប្បុរសធម៌ សូម្បីតែវិស័យពុទ្ធសាសនា ក៏លោកមិនដែលរំលងដែរ ជាក់ស្តែង នៅព្រឹកថ្ងៃទី ១២​ ខែ តុលា ឆ្នាំ ២០២៤ កន្លងមកនេះ លោកនិងភរិយា បានទៅថ្វាយបង្គំព្រះតេជគុណ លាង ពៅ និងរាប់បាត្រដោយចិត្តជ្រះថ្លា ជាមួយភរិយាបណ្តូលចិត្ត ។

 តាមរយៈវិដេអូដែលកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត បានបង្ហោះនេះ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយលោកបានសាងបុណ្យកុសល និងជួយការងារសប្បុរសធម៌មិនដែលខាន ។ ជាមួយគ្នានោះលោក ខេមរៈ សិរីមន្ត បាននិយាយទៅកាន់អ្នកគាំទ្ររបស់លោកថា « ថ្ងៃនេះខ្ញុំព្រះករុណាបានមកថ្វាយបង្គំលោកបង (ព្រះតេជគុណ លាង ពៅ) និងបានរាប់បាត្រដោយក្តីគោរព និង ជ្រះថ្លាបំផុត » ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ធ្វើបុណ្យទានក្នុងវិស័យពុទ្ធសាសនា ជាញឹកញាប់លោកតែងតែទៅវត្តនិងប្រគេនថវិការផ្ទាល់ខ្លួនជូនដល់ព្រះសង្ឍពុំដែលខាន ។

មួយរយៈពេលចុងក្រោយនេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត កាន់តែមានប្រជាប្រិយខ្លាំងនៅលើវិស័យចម្រៀង មិនថាអ្នកក្នុងឬក្រៅប្រទេសឡើយ គឺមានអ្នកស្រឡាញ់ និងគាំទ្រលោកច្រើនលើសលុប ជាពិសេសបន្ទាប់ពីត្រឡប់មកពីសម្តែងនៅទឹកដី សហរដ្ឋអាមេរិក វិញ កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព កើនឡើងទ្វេដង ។ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ក៏ត្រៀមនឹងបញ្ចេញស្នាដៃថ្មីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ៕