មិត្តរួមជំនាន់ត្អូញរកចំណូលមិនសូវបាន ស្រាប់តែ តូតា បោះទុនប្រាក់បន្ថែមរាប់សែនដុល្លារសម្ពោធហាងគ្រឿងអលង្ការ !

មិត្តរូមជំនាន់ត្អូញត្អែររកប្រាក់ចំណូលមិនសូវបាន ស្រាប់តែតារាសម្តែងកូន ២ ម៉ាក សែម សូនីតា ហៅ តូតា បានបោះប្រាក់បន្ថែមខ្ទង់សែនដុល្លារ ដើម្បីបើកហាងគ្រឿងអលង្ការរបស់ខ្លួនឱ្យធំជាងពេលមុនទៅទៀត ។

តាំងពីទទួលបានកូនប្រុស ២ នាក់ជាចំណងដៃមកជីវិតគ្រួសារ តូតា កាន់តែមានសុភមង្គលឡើង នាងនិងស្វាមីកាន់តែរកស៊ីកាក់កបជាងមុន រហូតធ្វើឱ្យនាងលែងខ្វល់ពីអាជីពសិល្បៈ ជាក់ស្តែងតាំងពីរៀបការរួចនាងបានស្ងាត់ឈឹងវិស័យសម្តែង បើទោះបីជានាងធ្លាប់បានប្រកាសថា នឹងវិលត្រឡប់មកាន់វិស័យចាស់របស់ខ្លួនក្តី មកទល់ពេលនេះនាងពុំទាន់លេចមុខក្នុងភាពយន្តណាមួយឡើយ ។ 

ថ្វីដ្បិតតែគ្មានមុខក្នុងអាជីពសម្តែង តែ តូតា បានក្លាយទៅជាស្រ្តីដែលជោគជ័យក្នុងគ្រួសារ និងមុខជំនួញ ដែលមានប្រាក់លាននៅក្នុងដៃ ។ ថ្មីៗនេះនាងថែមទាំងបានបើកហាងគ្រឿងអលង្ការរបស់ខ្លួន​ធំជាងមុននៅម្តុំទួលគោក ។ នៅក្នុងថ្ងៃសម្ពោធហាងថ្មីនោះ តូតា បានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ក្នុងនោះដែរមានមិត្តភក្តិជាច្រើនសរសើរពីព្រងសំណាងរបស់នាង ជាពិសេស ម្នាក់ៗច្រណែននិងជីវិតនាង ក្នុងពេលដែលសិល្បករខ្លះរកប្រាក់ចំណូលមិនសូវបាន នាងបែរជាមានជីវិតហ៊ឺហារ និងបើកជំនួញរាប់សែនដុល្លារបន្ថែម ។ 

គួរបញ្ជាក់ផងដែរថាមួយរយៈពេលចុងក្រោយនេះជីវិត តារាសម្តែង តូតា រស់នៅយ៉ាងសុខសាន្ត រាល់ពេលទំនេរពីការងាររកស៊ី នាងនិងស្វាមីព្រមទាំងកូនៗនាំគ្នាចេញទៅដើរកម្សាន្តតាមខេត្តក្រុងនានា ដោយមិនខ្វល់ពីរឿងអស់ប្រាក់ចាយឡើយ ជាក់ស្តែងកាលពីប៉ុន្មានខែមុន នាងបាននាំស្វាមីទៅដើរចាយវាយហ៊ឺហារនៅក្រៅប្រទេស អស់រាប់សែនដុល្លារ ដើម្បីសាកថ្មីជីវិត ។ តូតា និងស្វាមី មានបំណងនឹងយកកូនទី ៣ ជាបន្តទៀត បន្ទាប់ពីកូនប្រុសទី ២ របស់នាងធំជាងនេះបន្តិច ប៉ុន្តែសម្រាប់កូនទី ៣ នេះ តូតា សុំធ្វើតាមបច្ចេកទេសសម័យថ្មី ដើម្បីទទួលបានកូនស្រីដូចបំណង ។ តូតា បានប្រាប់ថា បើយកកូនតាមធម្មជាតិទៀត ដឹងតែមកប្រុសទៀតហើយ ដូច្នេះត្រូវរកពេទ្យជួយទើបបាន ៕