កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រំលឹកវិដេអូកំប្លែងដោះអាវបញ្ចេញសាច់ដុំទាំងកង់ៗនៅ អាមេរិក ជាមួយលោក ឌី សៅរ៍ ក្នុងគុនល្បុក្កតោ 

Ok ok jgថ្វីដ្បិតតែត្រឡប់មកពីសម្តែងនៅ សហរដ្ឋអាមេរិក វិញជាច្រើនថ្ងៃរួចក្តី កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅតែមានអារម្មណ៍នឹកនា អ្នកគាំត្រ និងទឹកដី អាមេរិក រហូតបានបង្ហោះវិដេអូកំប្លែងសើច សប្បាយ និងបានបញ្ចេញនូវសាច់ដុំទាំងកង់ៗ ជាមួយលោក ឌី សៅរ៍ អមដោយគុនល្បុក្កតោ ខ្មែរ ។ 

វិដេអូដែលលោក ខេមរៈ សិរីមន្ត បានបង្ហោះនេះពិតជាផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន អ្នកខ្លះមើលហើយក៏អស់សំណើច ខ្លះសើរសើរថាលោកមានរូបរាង និងសាច់ដុំល្អ អ្នកខ្លះទៀតថាលោក ខេមរៈ សិរីមន្ត ពិតជាមានគំនិតល្អក្នុងការផ្សព្វផ្សាយពីគុនល្បុក្តតោខ្មែរឱ្យកាន់តែទូលំទូលាយ និងឱ្យពិភពលោកបានស្គាល់ ។   

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានរៀបរាប់ថា « គុនខ្មែរ ល្បុក្កតោនៅសហរដ្ឋអាមេរិក អរគុណប្អូន ឌីសៅរ៍ និងលោកគ្រូ Kenya Prach ដែលបានបង្ហាត់បង្រៀនកូន ខ្មែរ ក៏ដូចជាជនជាតិបរទេសឲ្យស្គាល់គុនខ្មែល្បីពេញពិភពលោក » ។

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់នៅទឹកដី អាមេរិក ពេញចិត្តនិងលោកជាខ្លាំង បន្ទាប់ពីមានវត្តមាននៅក្នុងការប្រគំតន្រ្តីដ៏ធំមួយនៅទីនោះកាលពីពេលថ្មីៗនេះ សូម្បីតែរូបលោកផ្ទាល់ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកនៅពេលដែលឃើញទិដ្ឋភាពបែបនោះ ។ 

គួរបញ្ជាក់ផងដែរថា គ្រាន់តែកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រឡប់មកពីសម្តែងនៅ សហរដ្ឋអាមេរិក វិញលោកចាប់ផ្តើមមាញឹកនៅក្នុងការងារចម្រៀងភ្លាម ជាក់ស្តែងគ្រាន់តែលោកមកដល់ស្រុកភ្លាម លោកបានចេញមុខក្នុងឆាកប្រគំតន្រ្តីជាបន្តបន្ទាប់ទៅតាមការសំណូមពររបស់ អ្នកគាំទ្រ ហើយលោកក៏ត្រៀមនឹងចេញបទចម្រៀងថ្មីៗទៀត ដើម្បីវាយលុយទីផ្សារចម្រៀង នាពេលបច្ចុប្បន្ន ៕