សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ដោយទទួលបានការចាត់តាំងពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៩៤ សសរ ស្តីពីការបង្កើតគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែក្រោម ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤។
បន្ទាប់ពីទទួលបានសេចក្តីសម្រេច សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្រេចបង្កើត អនុគណ:កម្មការ មួយចំនួន ចំណុះឲ្យគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម និងបានផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែល ជាសមាជិក សមាជិកាទាំងក្នុងគណ:កម្មការ និងអនុគណ:កម្មការត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្ត តាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឲ្យអង្គកឋិនទាននេះដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យស្របតាម ទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា៕