អ្នកជំនួញអនឡាញល្បីឈ្មោះ«យាយសួយ» ទទួលបានកូនភ្លោះ៣ ហួសពីក្តីរំពឹង !

អ្នកលក់អនឡាញល្បីឈ្មោះ យាយសួយ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងក្រៃលែង បន្ទាប់ពីទទួលបានកូនភ្លោះ ៣ ហួសពីក្តីរំពឹងទុក បន្ទាប់ពីបរាជ័យក្នុងការដាក់យកកូនតាមបច្ចេកទេសសម័យថ្មី កាលពីប៉ុន្មានខែមុន ។

អ្នកលក់អនឡាញល្បីឈ្មោះ យាយសួយ មានបំណងប្រាថ្នាយកកូនទាំង ២ជាយូរមកហើយ ប៉ុន្តែម្តងជាពីរដងបរាជ័យគ្រប់ពេល រហូតធ្វើឱ្យនាងលែងចង់បានកូនទៀតហើយ ។ ទោះជាយ៉ាងនេះក្តីថ្មីៗនេះប្តីប្រពន្ធ យាយសួយ បានបង្ហាញនូវដំណឹងល្អ បន្ទាប់ពី យាយសួយ ដាក់កូនតាមបច្ចេកទេសសម័យថ្មី ប្រកបដោយជោគជ័យ ។

បើតាមបំណង យាយសួយ ចង់យកកូនភ្លោះតែ ២ ប៉ុណ្ណោះ ប៉ុន្តែចៃដន្យកូនមិនត្រឹមតែមក២នោះទេ គឺមកភ្លោះ៣តែម្តង កាន់តែធ្វើឱ្យគ្រួសារនាងរំភើបចិត្តឥតឧបមា ។ យាយសួយ បាននិយាយថា « កូនម្ដាយអើយ ម៉ាក់ដាក់កូន2កូនមកម្ដង3កូនតោងម៉ាក់អោយជាប់ណាកូន » ។ ចំណែកស្វាមីរបស់ យាយសួយ វិញកាន់តែរំភើបចិត្ត និងស្រឡាញ់ថ្នាក់ថ្នមភរិយាទ្វេដង ។

យាយសួយ ធ្លាប់បរាជ័យក្នុងការដាក់យកកូនម្តងជាពីរដងរួចមកហើយ រហូតធ្វើឱ្យនាងចង់រៀងរចាលនិងចង់បោះបង់ការយកកូនតាមបំណងប្រាថ្នាទៅហើយ ព្រោះខាតទាំងពេលវេលា ខាតទាំងប្រាក់កាស តែទោះជាយ៉ាងណាក្តី ថ្មីៗនេះនាងសម្រេចចិត្តយកកូនតាមបំណងប្រាថ្នាសាជាថ្មីម្តងទៀត រហូតទទួលបានកូនភ្លោះ ៣ ហួសពីក្តីរំពឹង។ ទាំងមិត្តភក្តិសិល្បៈក៏ដូចជាអ្នកលក់អនឡាញដូចគ្នា បានផ្ញើសារជូនពរនាងគ្រប់ៗគ្នា បន្ទាប់ពីដឹងថានាងទទួលបានកូនភ្លោះ៣តាមបំណងប្រាថ្នាដែលចង់បាន ៕