សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសពីគណនីCoolApp ផ្ទាល់ខ្លួន​ផ្លូវការ ដើម្បីផ្តល់ជូនព័ត៌មាន​ និងសកម្មភាពការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសពីគណនីCoolAppផ្ទាល់ខ្លួនផ្លូវការដេីម្បីបន្តផ្តល់ជូនព័ត៌មាន​ និងការងាររបស់សម្ដេចជូនសាធារណ:ជនកាន់តែទូលំទូលាយ​បន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «សូមជម្រាបជូនបងប្អូន​ អ៊ំពូមីង​ តាយាយទាំងអស់មេត្តាជ្រាបអំពី បណ្ដាញសង្គម CoolApp ផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន​ និងការងាររបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី​ ជូនសាធារណ:ជនកាន់តែទូលំទូលាយ​បន្ថែមទៀត។»

សម្តេចធិតបី នាយករដ្ឋមន្ត្រី បានលើកឡើងថា CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា សម្រាប់បំពេញបន្ថែមឱ្យការទំនាក់ទំនង និងទទួលព័ត៌មាន ហើយនេះគឺជាជម្រើសបន្ថែមទៀតសម្រាប់បងប្អូន អ៊ំពូមីង តាយាយ ក្នុងការទទួលបានអំពីព័ត៌មាន ក៏ដូចជាការងារផ្លូវការរបស់​ សម្ដេច៕

អត្ថបទ៖ ពុទ្ធិកា