តារាសម្តែងរូបសង្ហា សាយ សៀរ៉ា បានទម្លាយអារម្មណ៍ពិតនៅក្នុងចិត្តខណៈរដូវភ្ជុំឆ្នាំនេះរកប្រាក់ចំណូលមិនបាន អំពីរឿងផលិតករជំពាក់ប្រាក់រាប់ឆ្នាំក្នុងពេលថតរឿងនិមួយៗ ។
ច្រើនឆ្នាំក្នុងសិល្បៈតារាសម្តែង សាយ សៀរ៉ា កម្រនិងបញ្ចេញអារម្មណ៍ ឬ រឿងរ៉ាវមិនសប្បាយចិត្តនៅលើបណ្តាញសង្គមណាស់ ទើបតែអំឡុងបុណ្យភ្ជុំបិណ្ឌនេះ នៅសុខៗស្រាប់តែតារាសម្តែងរូបនេះ បង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តដែលផលិតករជំពាក់ប្រាក់ខ្លួនរាប់ឆ្នាំមិនសង ។
លោក សាយ សៀរ៉ា បានរៀបរាប់ថា « ផ្ញើជូនទៅបងប្អូនអ្នកសិល្បៈថ្មីៗ មុនថតរឿងត្រូវធ្វើកិច្ចសន្យានិយាយរឿងលុយ.ឲ្យបានច្បាស់លាស់ មុនថតរឿងព្រោះថា ខ្ញុំថតចប់ពិបាកបើកលុយណាស់ ខ្លះថតរាបឆ្នាំហើយមិនបើកឲ្យទេ តេមិនលើកទូរស័ព្ទ ឆាត់មិនតប់ ខ្ញុំថតរឿងភាគដាក់TV ថ្ងៃណាមួយខ្ញុំនិងផុសឲ្យបងប្អូនបានឃើញមុខ មនុស្សខ្ញុំស្លូតទេ ខ្ញុំថតរឿងជិះឡានចាក់សាំងឡាន មែនសុំសាំងគេទេ ខោអាវទិញគេ មិនមែនគេឲ្យទេថតទាំងជិតទាំងឆ្ងាយ គួរតែយល់ខ្ញុំផង ទុក្ខពេលឲ្យមួយរយះ ខ្ញុំត្រូវការលុយទិញបាយ១ថ្ងៃ៣ពេលហូប មើលក្មួយៗបង់ទឹកបង់ភ្លើង មើលថែឪពុកម្តាយចាស់ៗ ខ្ញុំក៏ជំពាក់គេដែលគួរយល់ផង ចង់ឲ្យអ្នកសិល្បៈយើងទាំងតួថ្មីទាំងតួរចាស់ បើមានរឿងត្រូវងើបឡើង កុំលាក់ខ្លាចខ្មាសគេ ត្រូវផុសឲ្យគេដឹង ព្រោះខំថតណាស់ » ។
ថ្វីដ្បិតតែបញ្ចេញសារបែបនេះ ប៉ុន្តែលោក សាយ សៀរ៉ា នៅពុំទាន់បញ្ចេញមុខផលិតករដែលជំពាក់ប្រាក់មិនសងខ្លួននៅឡើយទេ លោកថា ឆាប់ៗខាងមុខ បើមិនដោះស្រាយទេ លោកនឹងបង្ហោះរូបភាព និងអត្តសញាណបុគ្គលនោះជាសាធារណៈហើយ ពីព្រោះលោកក៏ត្រូវការលុយចិញ្ចឹមជីវិត ជីវិតឪពុកម្តាយ និងបងប្អូនរបស់ខ្លួនដែរ ៕