សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែកញ្ញានេះ បានផ្ញើសារជូនពរជនរួមជាតិទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលបានបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥៣គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕