ឯកឧត្តម សុខ ចិន្តាសោភាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដែលនឹងនាំមកនូវផលប្រយោជ ន៍ដល់ប្រទេសទាំងពីរ។
រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។
លោកជំទាវ Baiba Braže បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដើម្បីរៀបចំជំនួបទ្វេភាគីនេះ ហើយលោកជំទាវនឹងបន្តជំរុញកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕