ពិតជាមិនអស្ចារ្យមែន ! កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញមុខក្នុងឈុតព្រះបាទជ័យវរ័្មនទី៧ នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 ជាមួយនិងរថយន្តទំនើបរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ។
តាមរយៈវិដេអូ ក៏ដូចជារូបភាពដែលទស្សនិកជនបានឃើញនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនបានមកថត MV ចម្រៀងអ្វីនោះទេ អ្វីដែលលោកបានធ្វើគឺជាការចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ពិតៗ ដោយលោកបានគ្រងនូវឈុតព្រះបាទជ័យវរ័្មនទី៧ យ៉ាងស្រស់ស្អាតឈរបង្ហាញរាងនៅមុខប្រាសាទ អង្គរវត្ត រួមជាមួយរថយន្តទំនើបរបស់ខ្លួន ។
ទស្សនិកជនជាច្រើនដែលបានទស្សនាវិដេអូនិងរូបភាពរបស់លោក ខេមរៈ សិរីមន្ត ស្ថិតក្នុងឈុតព្រះបាទជ័យវរ័្មនទី៧ នេះ ម្នាក់ៗបានលាន់មាត់សរសើរលោកគ្រប់ៗគ្នា ដែលចេះមានគំនិតច្នៃប្រឌិត គ្រងនូវឈុតដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបង្ហាញទៅកាន់ពិភពលោក ។
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត Gumball 3000 បានរៀបចំឡើងតាំងពីថ្ងៃទី ១៥ ខែ កញ្ញា ដល់ថ្ងៃទី ១៧ ខែកញ្ញា ដោយមានក្បួនរថយន្តរបស់ Gumball 3000 ដែលមកពីបណ្តាប្រទេសជាច្រើនចម្រុះជាតិសាសន៍ចូលរួមយ៉ាងច្រើនកុះករ ដើម្បីចូលរួមបំបែកឯកទគ្គកម្មពិភពលោក ការតាំងបង្ហាញរថយន្តទំនើបៗក្នុងទឹកដី ខេត្ត សៀមរាប ដោយទទួលបានការជ្រោមជ្រែងពីក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីបម៉ុង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា …. ។ ព្រឹតិការណ៍នេះប្រជុំទៅដោយតារាល្បីៗដែលមានរថយន្តទំនើបៗ និងអ្នកជំនួញល្បីៗទូរទាំងប្រទេសចចូលរួមអបសាទរ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ៕