ត្រីចិញ្ចឹមតាមបែចំនួនរាប់រយតោន នៅក្នុងខេត្តកំពង់ឆ្នាំង បានងាប់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ។
លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ត្រីចិញ្ចឹមនៅក្នុងបែ ជាច្រើនប្រភេទដូចជា ត្រីខ្យា ត្រីឆ្តោ ត្រីសណ្តាយ ត្រីឆ្ពិន និងត្រីព្រលូង បានងា.ប់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ រហូតមកដល់នឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ មានចំនួន១៦០បែ ក្នុងនោះត្រីខ្សាងាប់ចំនួន៩០បែ ស្មើនឹង២៧០តោន ត្រីឆ្តោងាប់ចំនួន២៥បែ ស្មើនឹង២៥តោន ត្រីចម្រុះមានចំនួន៤៥បែ ស្មើនឹង៦៧តោន ។
លោក លី ឡា បានបញ្ជាក់ឲ្យដឹងថា ចំពោះមូលហេតុដែលបណ្តាលឲ្យត្រីងា.ប់ជាច្រើនតោននេះ គឺដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេ បង្ករឲ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឲ្យត្រីពុល ហើយងាប់ជាបន្តបន្ទាប់៕