បច្ចុប្បន្នលោក ស សុខា ដែលជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវបានសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង សម្រេចចាត់តាំងជាតំណាងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជំនួសសម្តេច។ នេះបើយោងតាមសេចក្តីសម្រេចលេខ ០២៥/២៣ សសរ. កគបពវ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
សេចក្តីសម្រេចនេះ បានចាត់តាំង លោក ស សុខា ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងសម្តេចក្រឡាហោម មានភារកិច្ចបំពេញរាល់កម្មវិធីចុះសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕