សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ពេលនេះយើងអាចនិយាយដោយមោទនភាព ដែលមានផលិតផលរបស់ខ្មែរលើទីផ្សារពិភពលោក សម្តេចធិបតីចាត់ទុកវត្តមានផលិតផលរបស់ខ្មែរលើទីផ្សារនៃបណ្តាប្រទេសនានា គឺបង្ហាញពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងដោយជោគជ័យរបស់រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។
ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺមិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះទេ។ សម្តេចធិបតីបានថ្លែងថា ដីកសិកម្មមិនរីកទេ តែត្រូវរកវិធីធ្វើយ៉ាងណាឱ្យការបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ជាងមុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋាន ១,០០០នាក់ ដើម្បីជួយដល់កសិករ។ ទន្ទឹមនេះ សម្តេចធិបតីបានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃសហគមន៍កសិកម្មទំនើប និងមានបំណងចុះពិនិត្យដោយផ្ទាល់ផងដែរ៕
ទស្សនាវីដេអូ៖ https://t.me/karpit_news/17513