កៀកថ្ងៃចេញទៅចូលរួមមហោស្រពតន្រ្តីអាស៊ាន ២០២៤ (AXEAN Festival 2024 ) នៅកោះបាលី ហើយ ស្រាប់តែតារាចម្រៀង វណ្ណថាន ប្រកាសមិនបានចូលរួមក្នុងមហោស្រពនោះទៅវិញ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ ។
តារាចម្រៀងលោក វណ្ណថាន កាន់តែជោគជ័យក្នុងវិថីសិល្បៈ បន្ទាប់ពីបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀង រ៉េប វណ្ណដា ហើយអ្នកទាំងពីរថែមទាំងធ្លាប់បានទៅចូលរួមការប្រគំតន្រ្តីធំៗនៅបណ្តាប្រទេសជាច្រើនផងដែរ ។
បើតាមគម្រោងតារាចម្រៀង វណ្ណថាន ត្រូវចេញទៅចូលរួមមហាស្រពធំមួយនៅកោះ បាលី នៅចុងខែ កញ្ញ្ញានេះរូមជាមួយមិត្តភក្តិផ្សេងទៀត ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ កៀកថ្ងៃចេញទៅសម្តែងហើយស្រាប់តែលោក វណ្ណថាន ប្រកាសថា មិនបានចូលរួមទៅវិញ ។
តារាចម្រៀង វណ្ណថា បានរៀបរាប់នៅលើ ហ្វេសប៊ុក របស់ខ្លួនឱ្យអ្នកគាំទ្របានដឹងថា« ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ខ្ញុំបាទមានដំណឹងសោកស្តាយមួយមកជម្រាបជូនថា រូបខ្ញុំនឹងមិនបានចូលរួមមហោស្រពតន្រ្តីអាស៊ាន ២០២៤ (AXEAN Festival 2024 ) នៅ កោះបាលី លើកនេះបានទេ ដោយសារពេលវេលាមិនសមស្រប ព្រោះជាប់ភារកិច្ចផ្សេងទៀតដែលមិនអាចបញ្ជាក់បាន ។ ខ្ញុំសូមផ្ញីក្តីស្រឡាញ់ និងការគាំទ្រទៅកាន់សិល្បករ ខ្មែរ ផ្សេងទៀតដែលនឹងបានទៅសម្តែងនៅទីនោះ ជូនពរឱ្យទាំងអស់គ្នាធ្វើបានល្អ និងចំណាយពេលនៅទីនោះដោយរីករាយ ទទួលបានបទពិសោធន៍ថ្មីៗ ហើយពួកយើងមានមោទនភាពជាខ្លាំងដែលមានកូន ខ្មែរ ជាច្រើនរូបបានទៅសម្តែងឆ្នាំនេះ »។
មើលទៅតារាចម្រៀងលោក វណ្ណថាន មានការសោកស្តាយខ្លាំងក្នុងការអាក់ខានមិនបានចេញទៅសម្តែងនៅលើឆាកលើនេះ ។ លោកសុំមិនបញ្ជាក់ច្បាស់អំពីមូលហេតុដែលខ្លួនអាក់ខានមិនបានចេញទៅសម្តែង ដោយលោកបានត្រឹមតែនិយាយថា ជាប់ភារកិច្ចផ្សេងទៀតដែលមិនអាចបញ្ជាក់បាន ។
ទន្ទឹមនិងការចេញសារបែបនេះបានធ្វើឱ្យមហាជនជាច្រើនគិតថា តារាចម្រៀង វណ្ណថា នឹងចាកចេញពី បារមី ខណៈពេលដែលមានមិត្តរួមអាជីពជាច្រើនបានចេញជាបន្តបន្ទាប់ ៕