ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ចាប់ពីខែតុលា និងវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់សាធារណជនទាំងឡាយណាដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន។
បើតាមឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា សាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុនក្នុងគម្រោងពលករជំនាញ អាចមកធ្វើតេស្តជាមួយអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖
ទី១ ការធ្វើតេស្តភាសាជប៉ុន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣ ដល់២៧ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី២ ការធ្វើតេស្តផ្នែកថែទាំ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៣ ការធ្វើតេស្តផ្នែកសំណង់ នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៤ ការធ្វើតេស្តផ្នែកកសិកម្ម នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧, ៩ និង១០ ខែវិច្ឆិកា ឆ្នាំ២០២៤, និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទី៥ ការធ្វើតេស្តផ្នែកការងារនៅភោជនីយដ្ឋាន នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី១៧-២០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២៣-២៧ និង៣០ ខែតុលា ឆ្នាំ២០២៤, ថ្ងៃទី២,៦,៧,៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃទី១៨,១៩ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា លក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុននេះ បេក្ខជនត្រូវមានអាយុចាប់ពី ១៧ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌។ ទីតាំងមណ្ឌលធ្វើតេស្តស្ថិតនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (EDI) អាសយដ្ឋាន៖ ផ្ទះលេខ៩A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមានលេខទូរសព្ទ៖ +855 12 937 168/+855 16 862 868/+855 12 269 768 ។
ដោយឡែកសេវានៃការចុះឈ្មោះធ្វើតេស្តគឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្ត មានដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណបើកបរ៕