ចាប់តាំងពីចុងខែកក្កដា ឬដើមខែសីហា ឆ្នាំ២០២៤ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសពី គម្រោងអភិវឌ្ឍន៍ ព្រែកេ ជីកហ្វូណនមក ក្រុមអ្នកប្រឈងជ្រុលនិយមក្រៅស្រុកមួយក្រុមតូច បានកើតការព្រួយបារម្ភអំពីអាយុជីវិត នយោបាយ របស់ពួកគេ ព្រោះពួកគេយល់យ៉ាងច្បាស់ថា នៅពេលណាប្រទេសជាតិកាន់តែមានការអភិវឌ្ឍ កាន់តែរីកចម្រើន នោះប្រជាជនកាន់តែលែងជឿទៅលើពាក្យភូតភរ កុហកបោកប្រាស់ពួកគេ ជាពិសេសការញុះញង់ឱ្យមានការបះបោរខុសច្បាប់។
ហេតុនេះ ដើម្បីជាដង្ហើមចុងក្រោយ មុននឹងនយោបាយពួកគេដាច់ខ្យល់ ពួកគេត្រូវតែត្រដរខ្យល់ដកចង្ការមាន់ ធ្វើ យ៉ាងណាប្រឆាំង ជំទាស់ ឬបំផ្លាញការអភិវឌ្ឍ បំផ្លាញសន្តិភាពប្រទេសឱ្យបាន តាមរយៈការបង្កើត និងប្រឌិតព័ត៌មាន ក្លែងក្លាយ ម្តងថាការ ជីកព្រែកនេះ នឹងធ្វើឱ្យកម្ពុជាជំពាក់បំណុលប្រទេសចិន ម្តងថា ការជីកព្រែកនេះ មិនធ្វើឱ្យកម្ពុជាចំណេញជាដើម ថែមទាំង អុជអាល ញុះញង់ឱ្យប្រជាជនយល់ច្រឡំ ឬខឹងសម្បារ មកលើរាជរដ្ឋា ភិបាលអំពីការអភិវឌ្ឍនេះ។ ប៉ុន្តែ ពួកគេ ភ្លេចថា សម័យ ឌីជី ថល ប្រជាជនមិនឆោតល្ងង់ដូចពួកគេគិតនោះទេ។
ប្រជាជនកម្ពុជាមានស្មាតហ្វូនគ្រប់ដៃ ដូច្នេះ ប្រជាជនក៏មានសិទ្ធិតាមដាន និងសម្រេចចិត្តក្នុងការ ពិចារណារាល់ព័ត៌មានទាំងឡាយដែលពួកគេប្រតិដ្ឋឡើងដែរ ហើយការ ដែល ពួកគេប្រតិដ្ឋព័ត៌មានក្លែងក្លាយ កុហកបោក ប្រាស់ប្រជាជន ក៏ជាការសម្លាប់អាជីពនយោបាយរបស់ពួកគេដែរ ព្រោះក្រោយ ពេល ដែលប្រជា ជន ដឹងការពិត ប្រជាជននឹង លែងស្តាប់ លែងជឿពួកគេមិនខាន ព្រោះប្រជាជននឹងយល់កាន់តែច្បាស់ថា ឧបាយកល របស់ ពួកគេ គឺបម្រើឱ្យបរទេស ជាពិសេសប្រទេសជិតខាង ដែលពួកគេតែងតែនិយាថាស្អប់ដល់ឆ្អឹងនោះ។
យ៉ាងណាមិញ ចំពោះការជំទាស់គម្រោងអភិវឌ្ឍន៍ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA នៃខេត្តភូមិ ភាគឦសាន ទាំង ៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក៏នឹងធ្វើឱ្យពួកគេឈានទៅរកការរលំរលាយ នៃអាជីពនយោបាយដែរ តាម រយៈឥទ្ធិពល នៃយុទ្ធសាស្រ្តដ៏សំខាន់២ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចំណុចទី១ កាល ពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ស្នើឱ្យ ប្រជាជន ដែលស្រឡាញ់ និងព្រួយបារម្ភពីបញ្ហាទឹកដី អញ្ជើញ ទៅ ទស្សនកិច្ចនៅតាមបន្ទាត់ព្រំដែនឱ្យបានគ្រប់ៗគ្នា ដោយរាជរដ្ឋាភិបាលរ៉ាប់រងទាំងស្រុងទៅលើមធ្យោបាយ ធ្វើដំណើរ ការស្នាក់នៅ និងអាហារទទួលទាន និងទី២ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលល សម្តេចធិបតី ហ៊ុន ម៉ាណែត ការអំពាវ នាវឱ្យ មានការ ចូលរួមពីប្រជាជនទូទាំងប្រទេស សម្រាប់មូល និធិកសាង ហេដ្ឋា រចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន ភូមិភាគឦសាន នេះ។
ក្រោយពីការប្រកាសអំពាវនាវរបស់សម្តេចធិបតីរួចមក គេឃើញមានការចូលរួមយ៉ាងសស្រាកសស្រាំ គគ្រឹកគគ្រេង ពីបណ្តា ប្រជា ជន គ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែងចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព និងចុះឈ្មោះដើម្បីធ្វើទស្សនកិច្ចកម្សាន្តផង ទស្សនកិច្ចសិក្សាផង នៅ ភូមិភាគឦសាន។ យុទ្ធសាស្រ្តទាំង២របស់សម្តេចធិបតី សមល្មមនឹងវាយតម្លៃថា នឹងធ្វើឱ្យអាជីពនយោបាយក្រុមជ្រុលនិយមក្រៅប្រទេសដាច់ខ្យល់ស្លាប់ព្រោះតែ៖
១.ការចូលរួមបរិច្ចាគថវិកា តាមគោលការណ៍ស្ម័គ្រចិត្ត គឺបង្ហាញពីការគោរពស្រឡាញ់ និងជឿជាក់ លើរាជរដ្ឋាភិ បាល នៃសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា
២.ប្រជាជនកាន់តែជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលអំពីការប្តូរផ្តាច់ការពារបូរណភាពទឹកដី នៅពេលពួកគេទៅ ដល់ខេត្តទាំង៤
៣.ពួកគេនឹងក្លាយជាសាក្សីប្រវត្តិសាស្រ្ត មិនអាចប្រកែកបាន អំពីព្រំដែន និងទឹកដីនៅភូមិភាគឦសាន
៤.ពួកគេនឹងលែងជឿលើពាក្យសម្តីភូតភរ កុហកបោកប្រាស់ ញុះញង់ បំបែកបំបាក់ជាតិឯង ក្រោមល្បិចកលទុច្ចរិត នៃក្រុមប្រឆាំង ជ្រុលនិយម
៥.នៅពេលប្រជាជនអស់ជំនឿ អនាគតជីវិតនយោបាយ នៃក្រុមជ្រុលនិយម នឹងស្លាប់ដោយឯកឯង។
យុទ្ធសាស្រ្ត ក៏នឹងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមក្នុងស្រុកពិចារណា
១.តើពួកគេគួរតែទៅតំបន់អភិវឌ្ឍត្រីកោណ CLV DTA ឬ ទេ?
២.ប្រសិនបើពួកគេមិនទៅ មានន័យថាពួកគេរអៀសខ្លួន ចំពោះគំនិតដ៏អាក្រក់គម្រក់របស់ខ្លួន
៣.បើពួកគេព្រមទៅ មានន័យថា ពួកគេក៏នឹងក្លាយជាសាក្សីប្រវត្តិសាស្រ្តដូចប្រជាជនទូទៅដែរ
៤.ប្រសិនបើពួកគេត្រលប់វិញនិយាយខុសពីការពិត ឬបំភ្លៃការពិត មានន័យថាពួកគេកំពុងក្បត់ឧត្តមគតិ ក្បត់ សម្បជញ្ញៈ និងក្បត់ជាតិខ្លួនឯង។
៥.ប្រសិនបើពួកគេគ្មានប្រតិកម្មអ្វីទេ មានន័យថា ពួកគេយល់ព្រមទទួលយកនូវភាពអាម៉ាស់របស់ខ្លួន ដែលតែងតែ មួលបង្កាច់ និយាយបំភ្លៃការពិត ក្នុងគោលដៅបង្ខូចកិត្តិយសរាជរដ្ឋាភិបាល។
យុទ្ធសាស្រ្តធំៗទាំង២ខាងលើ គេហៅថាយុទ្ធសាស្រ្តរុញទូកបណ្តោយទឹក ឬដេញឆ្កែឱ្យទាល់ច្រក ឬហៅថា យក ព័ត៌មានពិត យកភាពជាក់ស្តែងមកបង្រ្កាប ឬបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រើ នាពេលកន្លងមក ហើយយុទ្ធសាស្រ្តនេះ នឹង ក្លាយជាឱសថទិព្វដ៏មានប្រសិទ្ធភាព មានឥទ្ធិពល ក្នុងការបង្រ្កាប ឬ បន្សាប ព័ត៌មាន ក្លែងក្លាយទាំងឡាយ ដែលក្រុមជ្រុល និយម បង្កើតឡើងក្នុងបំណងបង្កចលាចល បង្កភាពវឹកវរក្នុងប្រទេស និង បំផ្លាញ សុខ សន្តិភាព បំផ្លាញ ការ អភិវឌ្ឍ។
យុទ្ធសាស្រ្តរបស់សម្តេចធិបតី ក៏នឹងធ្វើឱ្យរលាយនូវការរវើរវាយ របស់ក្រុមជ្រុលនិយម ដែល ប៉ុនប៉ងម្តងហើយម្តងទៀត ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈ យកបញ្ហាទឹកដី បញ្ហាព្រំដែន បញ្ហាមានក្រ មកដុតកំហឹង ប្រជាជនឱ្យឆាបឆេះ ដូចក្រុម ប៉ុលពត ធ្លាប់ ដុតកំហឹងឱ្យប្រជាជនប្រឆាំងរាជានិយម និងប្រឆាំង សាធារណរដ្ឋ ខ្មែរ របស់លោក លន់ នល់ ហើយទីបំផុត មហាវិនាសកម្ម មហាទុក្ខសោកបានកើតឡើងក្រោយពួកគេ(ប៉ុល ពត) ទទួល បាន ជ័យជម្នះ។
ការពិតក្រុមជ្រុលនិយមក្រៅប្រទេស ដែលមាន សម រង្សី ជាមេខ្លោង បានទទួលរង នូវការបរា ជ័យយ៉ាងអាម៉ាស់ ម្តង រួចមកហើយ តាមរយៈ ញុះញង់ឱ្យប្រជាជនប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ប៉ុន្តែប្រជាជនមិនប្រឆាំង បែរជាងាកមក គាំទ្ររាជ រដ្ឋា ភិបាលទៅវិញ ធ្វើឱ្យពួកគេបាក់មុខយ៉ាងដំណំ។ មេរៀនដ៏អាម៉ាស់ ដ៏អសោចនេះ គួរតែក្រុមប្រឆាំងជ្រុលនិយម រៀនសូត្រឡើងវិញ និងគួរតែរាងចាលផងដែរ បើមិន ដូច្នេះ ទេ ពួកគេកាន់តែរងការអាម៉ាស់ក្នុងប្រវត្តិសាស្រ្តជាតិ។
ក្រុមពួក អ្នក នយោបាយខ្មែរ ដែលជ្រុលនិយមទាំងឡាយ គួរតែខ្មាសអៀន គួរតែរៀន សូត្រផងដែរ ពីអ្នកនយោបាយជិតខាងមាន ថៃជា ដើម ដែល ទោះបីយ៉ាងណាក៏គេមិនដែល ជេរប្រមាថ ឬបង្កើត ប្រតិដ្ឋព័ត៌មាន ដើម្បីបង្ខូចឈ្មោះ កិត្តិយសជាតិសាសន៍ ព្រោះតែ ចង់ដណ្តើមអំណាចនោះដែរ។
គេមិនដែលទាមទារឱ្យបរទេស ដាក់ទណ្ឌកម្ម ឬផ្តាច់ជំនួយអភិវឌ្ឍប្រទេសខ្លួន ដូចក្រុមអ្នកប្រឆាំង ជ្រុលនិយមខ្មែរឡើយ។ ក្រុមជ្រុលនិយមគួរតែរៀនសូត្រពីការប្រកួតប្រជែងគ្នាដោយសន្តិវិធី ឈរលើគោលការណ៍របស់ គណ បក្សនីមួយៗ ជាជាងប្រើមនោគមន៍វិជ្ជាដុតកំហឹងប្រជាជន ដើម្បីដណ្តើមអំណាចតាមរយៈការជេរប្រមាថ លាបពណ៌ ញុះញង់ និង ប្រតិដ្ឋរឿង ដើម្បីបង្ខូចកិត្តិយសអ្នកដទៃ៕