លោក គួច ខេវិន សរសើរតារាចម្រៀង មាស សុខសោភា ក្នុងសក​ម្មភា​ព​ដាំកូនឈើ  

លោក គួច ខេវិន បានលាន់មាត់សរសើរតារាចម្រៀង មាស សុខសោភា ក្នុងសកម្មភាព ដាំកូនឈើ  រហូតបានធ្វើលោកចាប់អារម្មណ៍ និងបានទិញដីច្រើនហិចតាដាំកូនឈើនៅទឹកដី ជីផាត  ចូលរួមថែករក្សាព្រៃ ឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ ។ 

លោកគួច ខេវិន ធ្លាប់ជាអ្នកដឹកនាំកម្មវិធីល្បីឈ្មោះកាលពីប៉ុន្មានឆ្នាំមុន ហើយលោកតែងតែបានលេចមុខក្នុងការងារសប្បុរសធម៌នានាដើម្បីជួយសង្គម ។ ថ្មីៗនេះលោកបានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា «ក្នុងនាមជាប្រជាជន ខ្មែរ ខ្ញុំសូមសម្តែងនូវក្តីគោរពស្រឡាញ់ និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះកញ្ញា ស៊ូវ៉ាណា​(Dr. SuwannaGauntlett) ប្រ​ធានអង្គការ ការពារព្រៃឈើនិងសត្វព្រៃ(WILDLIFE Alliance)ដែលបានខិតខំអស់ពី កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រើប្រាស់គ្រប់ពេលវេលាបំពេញកិច្ចការដ៏មានសារសំខាន់ ថែរក្សារការពារធនធានព្រៃឈើ សត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លង មកដោយពុំខ្លាចនឿយហត់ ។ ខ្ញុំបានចាត់ទុក កញ្ញា ស៊ូវ៉ាណា (Dr. SuwannaGauntlett) ជានិមិត្ត រូបនៃសេចក្តីស្រឡាញ់ Idol របស់ខ្ញុំ IdoL របស់ខ្ញុំដែល​Dr. Suwanna បានណែនាំ បង្ហាត់បង្រៀនឲ្យខ្ញុំនឹងប្រជាជន កម្ពុជាស្រឡាញ់ព្រៃឈើសត្វព្រៃ និងបរិស្ថានធម្មជាតិតំបន់ភ្នំហើយចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្ស ជាតិជំនាន់ ក្រោយៗ ។ សូមឲ្យបេសកកម្មដ៏មានតម្លៃរបស់កញ្ញា នៅកម្ពុជាប្រកបដោយ ជោគជ័យត្រចះ ត្រចង់ជានិច្ច» ។ 

បន្ថែមពីនេះលោក គួច ខេវិន ចង់ឃើញពលរដ្ឋ កម្ពុជា ស្រលាញ់ព្រៃឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ តំបន់ភ្នំ ហើយចូលរួមថែរក្សា ឲ្យបានគង់វង្ស សម្រាប់មនុស្សជាតិ ជំនាន់ក្រោយ ហើយលោកពិតជាពេញចិត្ត និងគាំទ្រចំពោះការបំផុសគំនិតដល់ ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាក របស់កញ្ញាស៊ូវ៉ណ្ណា ដែលលះបង់គ្រប់ យ៉ាងដើម្បី កម្ពុជា ។

សម្រាប់លោកគួច ខេវិន លោកថា ពេលទៅដល់តំន់អេកូទេសចរណ៍ធម្មជាតិ ជីផាក លោកមានអារម្មណ៍ស្រស់ថ្លាក្នុងជីវិត ហេតុនេះហើយបានជាភាគច្រើនលោកស្នាក់នៅទីនោះច្រើនជាងនៅភ្នំពេញ ព្រោះលោកស្រលាញ់ជីវិតបែបធម្មជាតិ ហើយលោកក៏បានទិញជាច្រើនហិចតា ដើម្បីដាំកូនឈើ ៕