ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំងកំពុងពុះកញ្ជ្រោល! បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅខេត្ដព្រៃវែង ចំនួន២០រូប សុំរួមរស់ជាមួយ គណ បក្ស ប្រជាជនកម្ពុជា 

បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅខេត្ដព្រៃវែង ចំនួន២០រូប បានប្រកាសឈប់មានទំនាក់ទំនង ជាមួយបក្សប្រឆាំង និងសុំចូលរួមជីវភាព ជាមួយគណបក្សប្រជាជនប្រជាជនកម្ពុជា។

បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅខេត្ដព្រៃវែង ទាំង២០រូបនេះ បានចូលរួមធ្វើជាទីភ្នាក់ងារងារសង្កេតការណ៍របស់គណបក្សប្រឆាំង រាល់ពេលបោះឆ្នោតទាំងកម្រិតសកល និងអសកល។ ពេលនេះ ពួកគេបានប្រកាសឈប់មានទំនាក់ទំនង ជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយ របស់បក្សប្រឆាំងមិនបានជួយអ្វីដល់ជាតិនោះឡើយ។

ជាពិសេសពួកគេខាងសម្បាខ្លាំង នៅពេលជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក ព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍ មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។

ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយបក្សប្រឆាំងហើយនោះ ពួកគេ ក៏បានសុំការ អនុគ្រោះ ពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស រួម រស់ជា មួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្ម ភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាផងដែរ។

ពេលនេះពួកគេ បានមើលឃើញច្បាស់ ដោយ ឥតសង្ស័យថា គណ បក្ស ប្រជាជន កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណ បំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ដ៏ខ្លាំង ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ ពូជ សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

ពួកគេបានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល នយោបាយ ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ ឆ្ពោះ ទៅរកភាពរុងរឿង។ ជាពិសេសបក្ស ប្រជា ជន កម្ពុជា ជាបង្អែក និងជាទីទុកចិត្ត របស់ ប្រជា ពលរដ្ឋ ក្នុងការធានារក្សាបាន សុខ សន្តិ ភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌ ដ៏ចាំ បាច់សម្រាប់ធានានូវការរស់នៅ ប្រកប ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅខេត្ដព្រៃវែង ទាំង២០រូបនេះ បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕