នាថ្ងៃទី ០៣ មេសានេះ ប្រទេសម៉ាឡេស៊ី បាននឹងកំពុងត្រៀមខ្លួនចូលតុពិភាក្សារជាមួយប្រទេសចិន ជុំវិញវិវាទសមុទ្រចិនខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកថា ចិនបានអះអាងថា សមុទ្រចិនខាងត្បូងគឺស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនស្ទើរទាំងស្រុង ខណៈប្រទេសម៉ាឡេស៊ី ប៊្រុយណេ ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមសុទ្ធតែមានជំហរស្រដៀងៗគ្នា។
សមុទ្រចិនខាងត្បូង គឺជាផ្លូវសម្រាប់ធ្វើពាណិជ្ជកម្មដ៏ធំ និងសំខាន់បំផុតមួយលើលោក ដ្បិតក្នុងមួយឆ្នាំៗ នាវាធ្វើពាណិជ្ជកម្មប្រហែល ៣ ទ្រីលានដុល្លារតាមផ្លូវទឹកមួយខ្សែនេះ។
“ចិនក៏កំពុងអះអាងចង់បានសិទ្ធកាន់កាប់តំបន់នេះ (សមុទ្រចិនខាងត្បូង)។ ខ្ញុំបាននិយាយថា ក្នុងនាមជាប្រទេសតូចតាច ដែលត្រូវការប្រេង និងឧស្ម័នជាចាំបាច់ ពួកយើងត្រូវតែតវ៉ា ប៉ុន្តែបើមានលក្ខខណ្ឌអាចចរចាបាន ពួកយើងនឹងត្រៀមខ្លួនចរចាគ្នា”។ នេះបើតាមសម្ដីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បាននិយាយ៕