សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាកន្លងមក និងបានអំពាវនាវដល់ពលរដ្ឋត្រូវបន្តចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នាក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជននឹងធានាដល់ស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តទៀត ហើយមិនរត់ទៅណាចោលប្រជាជនកម្ពុជានោះទេ និងសង្ឃឹមថាប្រជាពលរដ្ឋនៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា បន្តទៀត៕