តារាចម្រៀង បាន មុន្នីល័ក្ខ បង្ហាញតម្រុយដល់គូស្របពេលត្រៀមខ្លួនទៅ អាមេរិក !

ស្របពេលត្រៀមខ្លួនចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក តារាចម្រៀង បាន មុន្នីល័ក្ខ ស្រាប់តែបង្ហើប​ពី​តម្រុយ​ស្នេហ៍ ដែលត្រៀមចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។

បើតាមគម្រោងតារាចម្រៀង បាន មុន្នីល័ក្ខ នឹងចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក ក្នុងអំឡុងខែ កញ្ញា ខាងមុខរួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបផ្សេងទៀត ។ បាន មុន្នីល័ក្ខ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចេញទៅសម្តែងនៅទីនោះបន្ទាប់ពីអាក់ខានក្នុងការចេញទៅក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំ ។

ទន្ទឹមនិងការត្រៀមខ្លួនចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក ស្រាប់តែតារាចម្រៀង បាន មុន្នីល័ក្ខ បានបង្ហើបប្រាប់ថា ដល់ពេលវេលាដែលនាងគិតគូពីរឿងគ្រួសារហើយ ពីព្រោះពេលនេះនាងមានវ័យច្រើនគួរសម មិនអាច​បណ្តោយពេលវេលាដើរទៅមុខបានទៀតទេ ត្រូវតែរកអ្នកដែលច្បាស់លាស់ដើម្បីរៀបការ ។

ជាមួយនិងការបង្ហើបប្រាប់បែបនេះ កញ្ញា បាន មុន្នីល័ក្ខ មិនទាន់បានបង្ហាញពីអត្តសញាណគូស្នេហ៍ខ្លួនឱ្យមហាជនដឹងលឺនៅឡើយទេ ដោយសារទំនាក់ទំនងនោះនៅពុំទាន់ច្បាស់លាស់ ប៉ុន្តែនាងរំពឹងថា ទំនាក់ទំនងនោះអាចនឹងឈានដល់មង្គលការក្នុងពេលឆាប់ៗខាងមុខ ។

បាន មុន្នីល័ក្ខ មានបំណងចង់រៀបការទៅតាមប្រពៃណី ខ្មែរ ដោយមានមេបាចាស់ទុំ និងមិត្តភក្តិដឹងលឺ គ្រប់ៗគ្នា មិនថាមានរឿងអ្វីកើតឡើង នាងត្រូវតែរៀបចំពិធីមង្គលការទៅតាមផ្លូវច្បាប់ឱ្យសមទៅនិងកេរ្តិ៍័ឈ្មោះនិងកិត្តិយសរបស់ខ្លួន ។

មកទល់ពេលនេះកញ្ញា បាន មុន្នីល័ក្ខ បានឈានជើងចូលសិល្បៈជាង ១០ ឆ្នាំហើយ ហើយនាងក៏បានចេញ​បទ​ចម្រៀងថ្មីៗជាច្រើនបំពេរអារម្មណ៍ទស្សនិកជន ជាក់ស្តែងចុងក្រោយនេះ នាងទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីនាងច្រៀង Cover ចម្រៀងពីដើម …៕