គណកម្មាការធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ស្នើដល់គ្រប់គណបក្សនយោបាយ និងបេក្ខជនត្រូវមានភាពចាស់ទុំនយោបាយ ក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅ ពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសនជ័យ ខេត្តក្រចេះ។
លោក ឯម សូផាត សមាជិក គ.ជ.ប មានប្រសាសន៍ថា ការឃោសនាបោះ ឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុង-ស្រុក របស់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត គឺអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយកម្មវិធីនយោ បាយតែនៅក្នុងមណ្ឌលក្រុង-ស្រុករបស់ខ្លួនតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ការឃោសនាបោះឆ្នោតមានរយៈពេល ៨ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ត្រូវបញ្ឈប់ក្នុងរយៈ ពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត។
សូមជម្រាបជូនថា សកម្មភាពឃោសនាបោះឆ្នោតរបស់គណ បក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦ ព្រឹក ដល់ម៉ោង១០ យប់ និងត្រូវឈប់ សម្រាកនៅចន្លោះ ពីម៉ោង ១០យប់ ដល់ ម៉ោង ៦ព្រឹក។ សកម្មភាពឃោសនាបោះ ឆ្នោតដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង១២ ថ្ងៃ ត្រង់ ដល់ម៉ោង២រសៀល៕