ស្របពេលតារាចម្រៀង និងសម្តែងជាច្រើនសម្រុកយកកូនជាបន្តបន្ទាប់ តារាចម្រៀង សួស វីសា ក៏បានទទួលកូនទី ២ តាមបំណងប្រាថ្នារបស់ខ្លួនផងដែរ ។
នៅព្រឹកថ្ងៃទី ១៩ ខែ សីហា នេះ លោក ថមមី ដែលជាស្វាមីរបស់តារាចម្រៀង សួស វីសា បានបង្ហាញនូវដំណឹងល្អដែលភរិយាខ្លួនមានផ្ទៃពោះកូនទី ២ តាមបំណងប្រាថ្នា ។ លោក ថមមី បាននិយាយថា « ថ្ងៃចន្ទដើមទ្រព្យ មានលាភជ័យ ថ្ងៃដែលខ្ញុំទន្ទឹងរងចាំ ក៏ដូចជាបងប្អូនតែងតែជូនពរនោះបានមកដល់ ហើយ រីករាយស្វាគមន៍ សមាជិកថ្មី កូននាគ របស់ប៉ាម៉ាក់ ។ អរគុណប្រពន្ធសម្លាញ់ សួស វីសា សម្រាប់កាដូដ៏មានតម្លៃធំធេងមួយនេះមកកាន់ជីវិតបង និងគ្រួសារយើង » ។
ការពិតតារាចម្រៀង សួស វីសា និង ស្វាមមី លោក ថមមី មានគម្រោងយកកូនយូរមកហើយទើបតែទទទួលបានសមាជិកថ្មីក្នុងពេលនេះ ប៉ុន្តែមុននឹងទទួលបានចំណងដៃថ្មីនេះ តារាចម្រៀង សួស វីសា ឧស្សាហ៍ចេញចូល និងពិនិត្យសុខភាពនៅប្រទេស ថៃ ណាស់ ។
តារាចម្រៀង សួស វីសា ពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលពិនិត្យ និងបានដឹងថា ខ្លួនមានផ្ទៃពោះកូនទី ២ ពីព្រោះនាងនិងគ្រួសារមានបំណងយកកូនជាច្រើននាក់បន្ថែមទៀត ដើម្បីទទួលបានសមាជិកច្រើននៅក្នុងគ្រួសារ ។
ក្រោយពីដឹងថាខ្លួនមានផ្ទៃពោះ សួស វីសា បានទៅពិនិត្យសុខភាពដើម្បីរក្សាកូនក្នុងផ្ទៃ ហើយនាងក៏ប្រកាសកាត់បន្ថយការងារដើម្បីថែរក្សាសុខភាពទាំងម្តាយ និងកូន ភាគច្រើននាងមមាញឹកខ្លាំងនៅក្នុងការងាររកស៊ីរបស់ខ្លួនរួមជាមួយស្វាមី ជាក់ស្តែងនាងតែងតែលេចមុខក្នុងការឡាយលក់កាបូប និងផលិតផលរបស់ក្រុមហ៊ុនខ្លួន ដូច្នេះហើយទើបនាងកាត់បន្ថយការងារចម្រៀង ៕