សំណុំរឿង CLV-DTA ប៉ុន្មានអាទិត្យនេះ ដ្បិតស្តាប់ទៅរាងច្របូកច្របល់និងស្មុគស្មាញបន្តិច តែអ្វីដែលយើងទទួលបានគឺស្មារតីជាតិដែលកើតចេញពីបេះដូងបរិសុទ្ធរបស់ប្រជារាស្ត្រនិងរាជរដ្ឋាភិបាល។
ទាំងរដ្ឋទាំងរាស្ត្ត្រសុទ្ធតែផ្តល់អាទិភាពខ្ពស់លើបញ្ហាព្រំដែន អធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី។
ទាំងរដ្ឋទាំងរាស្ត្រសុទ្ធតែខ្វល់ខ្វាយរឿងនេះដូចគ្នា។ ដូច្នេះ បើរដ្ឋប្រឹង មានរាស្ត្រគាំទ្រ ស្រុកយើងគង់វង្សយូរអង្វែងហើយ។
សូមស្មារតីជាតិដ៏បរិសុទ្ធកើតមានក្នុងដួងចិត្តខ្មែរគ្រប់ៗរូប ហើយសូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិដែលនាំឱ្យជាតិយើងបែកបាក់។
ខ្លឹមសារខាងលើងនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕