អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន២៥លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។
ថវិកាចំនួន២៥លាននេះ គឺ ថវិកាចំនួន៥លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ និងថវិកាចំនួន២០លានរៀលទៀត ជាថវិការបស់អ្នកឧកញ៉ាផ្ទាល់ខ្លួន។
អ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថា នេះជាសន្តានចិត្ត និងស្មារតីរួមចំណែករបស់សមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ាផ្ទាល់ ចំពោះកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សបន្តវេន៕
អត្ថបទ៖ ពុទ្ធិកា