បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។
តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានប្តូរ ហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ អាចប្តូរ frame photo បាននៅទីនេះ៖ https://twb.nz/supportclv-dta-cambodia។
បន្ថែមពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម បានបង្កើតគ្រុបជជែកគ្នា ដើម្បីបញ្ចេញមតិគាំទ្រគម្រោង CLV។ គ្រុបតេឡេក្រាមនេះ មានឈ្មោះថា គាំទ្រកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍត្រីកោណ CLV-DTA ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ចែកចាយលីងដើម្បីឲ្យមហាជនចូលរួម ដែលគិតត្រឹមល្ងាចនេះ មានអ្នកចូលរួមក្នុងគ្រុបជាង ២ម៉ឺននាក់។ អាចចុងលីង ដើម្បីចូលរួម៖ https://t.me/CLVDTA៕
អត្ថបទ៖ អក្ខរា